Ilkay Gundogan បង្ហាញពីមូលហេតុដែលគាត់ជ្រើសរើសយកការចូលរួមជាមួយ FC Barcelona

FC Barcelona បានប្រកាសពីកិច្ចព្រមព្រៀងជាមួយ Gundogan ត្រឹមតែជាងពីរសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីគាត់បានលើកពាន Champions League ជាមួយ Manchester City។ទោះបីជាធំឡើងនៅប្រទេសអាឡឺម៉ង់ក៏ដោយ Gundogan ចាត់ទុកខ្លួនឯងថាជាអ្នកគាំទ្រក្លឹប Barça ដោយសារតែរបៀបដែលគាត់ត្រូវបានទាក់ទាញ កាលពីក្មេងចំពោះក្លឹប Barcelona ដ៏អស្ចារ្យដែលដឹកនាំដោយ Frank Rijkaard និង Pep Guardiola។ Gundogan បានប្រាប់ Mundo Deportivo ថា៖

“ខ្ញុំចាំបានថាកាលពីខ្ញុំនៅក្មេង ហើយខ្ញុំបានឃើញ Rijkaard និង Barça របស់ Pep។ ខ្ញុំជាអ្នកគាំទ្រ Barça ខ្ញុំតែងតែតាមដានពួកគេយ៉ាង ជិតស្និទ្ធគ្រប់រដូវកាល ហើយខ្ញុំសប្បាយចិត្ត និងមានមោទនភាពខ្លាំងណាស់ដែលបានក្លាយជាផ្នែកមួយនៃក្រុមនេះ”។

Gundogan ចូលរួមជាមួយក្រុម Barcelona ដែលបានឈ្នះពានរង្វាន់ La Liga កាលពីរដូវកាលមុនជាលើកដំបូងក្នុងរយៈពេល ៤ឆ្នាំ ដោយក្លឹបនឹងត្រលប់ មកភាពខ្លាំងឡើងវិញក្រោមការដឹកនាំរបស់ Xavi ទោះបីជាស្ថានភាពហិរញ្ញវត្ថុក្រៅទីលាននៅតែជាកង្វល់យ៉ាងណាក្តី។

Gundogan បាននិយាយថា៖

“ខ្ញុំរំពឹងថានឹងលេងបាល់ទាត់ល្អ។ ខ្ញុំគិតថាមានសក្តានុពលជាច្រើននៅក្នុងក្រុមដែលមានកីឡាករក្មេងៗ ហើយខ្ញុំគិតថាជាមួយនឹង បទពិសោធន៍​​របស់ខ្ញុំ ខ្ញុំអាចជួយពួកគេឈានដល់កម្រិតបន្ទាប់របស់ពួកគេ។ មូលដ្ឋាននៅទីនោះ សក្តានុពលគឺនៅទីនោះ ដូច្នេះវានៅសល់ តែការបញ្ជាក់ពីរដូវកាល នោះហើយជាមូលហេតុដែលខ្ញុំបានមក ហើយនោះជាមូលហេតុដែលខ្ញុំនឹងខិតខំប្រឹងប្រែង ហើយដាក់ការប្តេជ្ញា ចិត្តរបស់ខ្ញុំ ដើម្បីអាចរីករាយជាមួយវា”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT