ក្លឹបនានាក្នុងប្រទេសអារ៉ាប៊ីសាអូឌីតកំពុងមមាញឹកក្នុងការចុះហត្ថលេខាលើកីឡាករបន្ទាប់ពីប្រទេសនេះបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនមុខមាត់ជាសកលរបស់ខ្លួន។ Al-Nassr បានដឹកនាំផ្លូវដោយកីឡាករ Cristiano Ronaldo នៅលើការផ្ទេរក្នុងខែធ្នូ។ ពួកគេបានធ្វើឱ្យតារាឆ្នើមរូបនេះក្លាយជាកីឡាករដែលរកចំណូលបានខ្ពស់បំផុតក្នុងពិភពលោក (២០០លានអឺរ៉ូក្នុងមួយឆ្នាំ) ដើម្បីទាក់ទាញគាត់ឱ្យទៅតំបន់មជ្ឈិមបូព៌ា។ក្រុមយក្ស Saudi Pro League មានបំណងចង់ពង្រឹងសមត្ថភាពរបស់ពួកគេបន្ថែមទៀតនៅមុនរដូវកាល ២០២៣-២៤។ ពួកគេបានជួលអ្នកបច្ចេកទេស ជនជាតិព័រទុយហ្គាល់ Luis Castro ជាអ្នកគ្រប់គ្រងថ្មីរបស់ពួកគេ។ Al-Aalami ក៏បានចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិក្រូអាត Marcelo Brozovic ពី Inter Milan ក្នុងតម្លៃ ១៨លានអឺរ៉ូ។យោងតាមកាសែតអារ៉ាប់ Ariyadhiah បានរាយការណ៍ថា ពេលនេះ Al-Nassr កំពុងស្ថិតក្នុងដំណើរការចុះហត្ថលេខាកីឡាករ Mane។ ពួកគេបាន ទាក់ទង Bayern ជាលើកដំបូងដើម្បីពិភាក្សាអំពីការផ្ទេរកីឡាករអន្តរជាតិសេណេហ្គាល់ក្នុងខែឧសភា ប៉ុន្តែបានបញ្ឈប់ការចរចាដោយសារតែការ ផ្លាស់ប្តូរថ្នាក់គ្រប់គ្រងនៅក្នុងក្លឹប។ ក្លឹបយក្សអារ៉ាប៊ីសាអូឌីត ពេលនេះបានបើកការចរចាឡើងវិញ ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះ៕