ក្រុមអ៊ុយរុយហ្គាយ បានបរាជ័យក្រោមថ្វីជើងប្រេស៊ីលក្នុងលទ្ធផល ១-០ ក្នុងការប្រកួតមិត្តភាពនៅទឹកដីអង់គ្លេស យប់មិញនេះ។
ការប្រកួតរបស់ក្រុមខ្លាំងមកពីអាមេរិកឡាទីនទាំងពីរខាងលើ បញ្ចប់ទៅដោយកាតច្រើនមែនទែន។ ដោយខាងក្រុមបាញ់អ៊ុយរុយហ្គាយនោះ បានកាតដល់ទៅ៦ឯណោះ ក្រោយពីមានការប៉ះទង្គិចគ្នាច្រើន និងតវ៉ាជាមួយអាជ្ញាកណ្ដាល។ ដោយឡែកសម្រាប់១គ្រាប់ជ័យជម្នះរបស់ក្រុមប្រេស៊ីលនោះ ជាគ្រាប់បាល់ប៉េណាល់ទី ដោយធ្វើបានសម្រេចពីសំណាក់កីឡាករ Neymar នៅនាទី៧៦។
ចាញ់យប់មិញនេះទៀត ក្រុមអ៊ុយរុយហ្គាយ ឆ្លងកាត់៥ប្រកួត ឈ្នះបានតែ១ប្រកួតប៉ុណ្ណោះ។ ដោយ៣ប្រកួតចុងក្រោយនេះចាញ់ក្រុមកូរ៉េខាងត្បូង ចាញ់ជប៉ុន និងចាញ់ប្រេស៊ីលយប់មិញនេះទៀត។ ប្រកួតបន្ទាប់របស់ពួកគេនឹងត្រូវប៉ះ ជាមួយក្រុមបារាំងនៅសប្ដាហ៍ក្រោយ៕ប្រភពDailyMail