កិច្ចសន្យារបស់កីឡាករ Inter Miami ម្នាក់ត្រូវបានបញ្ចប់ ដើម្បីឲ្យ Messi អាចចុះឈ្មោះបាន

Inter Miami បានរៀបចំកន្លែងសម្រាប់ការមកដល់របស់ Lionel Messi ដោយបញ្ចប់កិច្ចសន្យាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលបានកំណត់ របស់ពួកគេ។បន្ទាប់ពីចាកចេញពី Paris Saint-Germain ដោយគ្មានតម្លៃខ្លូន Messi បានទៅដល់ South Florida ហើយនឹងត្រូវបានបង្ហាញជាផ្លូវការថាជាកីឡាកររបស់ Inter ក្នុងព្រឹត្តិការណ៍ពិសេសមួយដែលធ្វើឡើងនៅកីឡដ្ឋាន DRV PNK របស់ក្លឹបនៅថ្ងៃអាទិត្យ។

Messi ដែលនឹងលេងក្រោមមិត្តរួមជាតិ Gerardo Martino ជាលើកទីពីរនឹងបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុមម៉ិកស៊ិក Cruz Azul ក្នុងការប្រកួត Leagues Cup នៅថ្ងៃទី២១ ខែកក្កដា។ប៉ុន្តែ​ដើម្បី​សម្រួល​ដល់​ប្រធាន​ក្រុម និង​កីឡាករ​អាហ្សង់ទីន David Beckham ត្រូវ​ដក​ចេញ​នូវ​កីឡាករ​សំខាន់​​ដែល​ពួក​គេ​បាន​ចុះហត្ថលេខា។

កីឡាករម៉ិកស៊ិក Rodolfo Pizarro បានចូលរួមជាមួយក្រុម Miami ក្នុងខែកុម្ភៈ ឆ្នាំ២០២០ ហើយបានបង្ហាញខ្លួនចំនួន ៦២លើក។

ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងរបស់អតីតខ្សែបម្រើ Monterrey និង Guadalajara ត្រូវបានបញ្ចប់ ដើម្បីឱ្យ Messi អាចចូលរួមជា DP ដោយសារច្បាប់របស់ MLS បានចែងថា មានតែបីកន្លែងប៉ុណ្ណោះសម្រាប់កីឡាករលើសពីកម្រិតប្រាក់ខែ៕

*[Sportbible]

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT