ដាក់​ចិត្ត​ហ្វឹកហាត់​ជា​ថ្មី សារ​នេះ​មួយ​ថ្ងៃ ៣ ដង Maguire អត់​ចេញ​ទេ ស៊ូ​ដល់​បាន​តំណែង​ធំ​ម្តង​ទៀត

ស្ថានភាព​ខ្សែ​ការពារ​កណ្តាល​វ័យ ៣០ ឆ្នាំ Harry Maguire ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​បងប្អូន​យើង នៅ​ថ្ងៃ​នេះ CTS Sports នឹង​ធ្វើ​ការ​ប្រមែប្រមូល​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង​អស់ ក៏​ដូច​ជា​ផែនការណ៍​សម្រេច​ចិត្ត​របស់​កីឡាករ​ផ្ទាល់ ដូច​គ្នា​នឹង​គំនិត​គិត​ឃើញ​របស់​ក្លឹប ហើយ​មាន​បញ្ហា​អ្វី​ខ្លះ កំពុង​រាំងស្ទះ។

ជា​ការ​ពិត​រំឭក​ថយ​ក្រោយ​ទៅ​ខែ​សីហា ឆ្នាំ ២០១៩ ក្លឹប​ម្ចាស់ដី Old Trafford បាន​ចាយ​លុយ ៨៧ លាន​អឺរ៉ូ ថ្ពក់​យក Maguire ក្នុង​តួ​លេខ​បំបែក​កំណត់ត្រា​ចេញ​ពី Leicester City ហើយ​ល្អ​តែ​មួយ​ឆ្នាំ​ពីរ ដល់​ចូល​មក​ ២០២២/២០២៣ ក៏​ស្រាប់​តែ​បែក​ទម្រង់ ជាប់គាំង​របូត​តំណែង​ជិត​មួយ​រដូវ​កាល​ពេញ បន្ទាប់​ការ​មក​ដល់​នៃ​ចំណូល​ថ្មី Lisandro Martinez ដូច​គ្នា​នឹង Raphael Varane ហើយ​ម្តងម្កាល​ទាល់​ខ្លាំង Erik ten Hag ជា​អ្នកចាត់ការ ស៊ូ​ប្រើ​ការពារ​ស្លាប Luke Shaw បត់​មក​លេង​កណ្តាល​ក៏​មាន ជា​ជាង​ការ​ប្រើប្រាស់ ប្រធាន​ក្រុម​សញ្ជាតិ​អង់គ្លេស។

ដូច​បាន​ចុះ​ផ្សាយ​សព្វមួយដង​តាម​ចចាមអារ៉ាម​ក្លឹប​ស្ថិត​ក្នុង​ទីក្រុង Manchester ពិត​ជា​ព្យាយាម​ចង់​លក់​ចេញ Maguire ​ក្នុង​តម្លៃ​ខាត​ពាក់​កណ្តាល​ក៏​ហ៊ាន នេះ​បាន​តែ ៤០ លាន​អឺរ៉ូ​ក៏​យក​ដែរ តែ​បញ្ហា​រាំងស្ទះ ទាស់​ត្រង់​ថា កត្តា​ប្រាក់​ឈ្នួល​របស់​កីឡាករ ពិបាក​នឹង​រក​ក្លឹប​ដទៃ​ឲ្យ​ព្រម​ទទួល​យក​ណាស់។

ក៏​ដោយសារ​ដើម​ឡើយ Maguire ទទួល​បាន​តែ ១៦០ ០០០ ផោន/សប្ដាហ៍ បន្ទាប់​ក្លឹប​ធ្លាក់​ទៅ Europa League ដល់​ចូល​រដូវ​កាល​ថ្មី​ឡើង​ទៅ Champions League វិញ តាម​កិច្ច​ព្រមព្រៀង​គឺ​ត្រូវ​បន្ថែម ២០ ភាគរយ​ ទៅ​ស្មើ​ប្រាក់​ឈ្នួល​ចាស់ គឺ ២០០ ០០០ ផោន។ ដូច្នេះ​បណ្ដា​ក្លឹប​ខាង​មុខ​ទាំង​អស់ ដែល​ចង់​បាន​កីឡាករ​កម្ពស់ ១,៩៤ ម៉ែត្រ ត្រូវ​ចាយ​លុយ​យ៉ាង​តូច​មួយ​សប្តាហ៍ ២ ខ្ទាស់​ធំ​នោះ​ឯង។ រួច​បើ​សួរ​ថា មាន​ក្លឹប​ណា​ខ្លះ​បាន​ផ្សារភ្ជាប់​ចចាមអារ៉ាម​ចង់​បាន Maguire ក៏​មិន​តិច​នោះ​ដែរ នេះ​តាំង​ពី Juventus, AC Milan, AS Roma និង Tottenham Hotspur ជា​ដើម។

ចំពោះ​ការ​ចង់​បាន​របស់​ក្លឹប គឺ​រៀបរាប់​ចប់​ហើយ នេះ​យើង​មក​ស៊ីជម្រៅ​ទឹកចិត្ត​កីឡាករ ពិត​ជា​មិន​ចង់​ចាកចេញ​ទាល់​តែ​សោះ ពោល​ព្យាយាម​តស៊ូ​ខិតខំ​អស់​គ្រប់​វិធី ដើម្បី​ចង់​ទទួល​បាន​តំណែង​នៅ​ជម្រើស​ដំបូង​របស់​ខ្លួន​ត្រលប់​មក​វិញ។ ដូច​បច្ចុប្បន្នភាព Maguire ​កំពុង​ដាក់ចិត្ត​ហ្វឹកហាត់​ខ្លាំងក្លា​លើស​កីឡាករ​ដទៃ នេះ​មួយ​ថ្ងៃ​ដាក់​កំហិត​ខ្លួន​ឯង​ឲ្យ​ហ្វឹកហាត់ ៣ ពេល រួច​បាន​អនុវត្ត​បន្តបន្ទាប់​រយៈ​ពេល​ជិត ៣ សប្តាហ៍​មក​ហើយ។

គេ​កំពុង​ស្ថិត​នៅ​ទីលាន​ហ្វឹកហាត់​ក្នុង​ប្រទេស​ព័រទុយហ្គាល់​ឯ​ណោះ ជាមួយ​អតីត​ខ្សែ​ការពារ​ឆ្នើម​ព័រទុយហ្គាល់ ក៏​ជា Legend ​មួយ​រូប​របស់​ក្លឹប​តោ​ខៀវ Chelsea កីឡាករ Ricardo Carvalho។ កីឡាករ​ថែម​ទាំង​បាន​បង្ហោះ​រូបភាព ជាមួយ​សារ​ដាក់​ឆន្ទៈ​ខ្ពស់​បែប​នេះ​ថា៖ “គ្មាន​ការ​កំណត់ គ្មាន​លេស​អ្វី​ទាំង​អស់” សំដៅ​ទៅ​ពេលវេលា​ហ្វឹកហាត់ ដែល​មិន​ចង់​ឈប់​ទាល់​តែ​សោះ​ឡើយ។

យើង​នឹង​រង់ចាំ​មើល​បន្ត​ទៅ​ទៀត អំពី​ការ​សម្រេច​ចិត្ត​របស់​អ្នកចាត់ការ​សញ្ជាតិ​ហូឡង់​លោក Ten Hag ដ្បិត​អី​រដូវ​កាល​មុន គេ​ឈរ​ជើង​ត្រឹម ១៦ ប្រកួត​នៅ Premier League មិន​បាន​ដល់ ៨០០ នាទី​ផង។ នេះ​អ្វី​ដែល​អាច​កត់សម្គាល់​ដឹង​មុន គឺ​តំណែង​ជា​ប្រធាន​ក្រុម ប្រាកដ​ណាស់​នឹង​មិន​ផ្តល់​ឲ្យ Maguire ត​ទៅ​ទៀត ពោល​នឹង​បង្វែរ​ផ្តល់​ជូន​ខ្សែ​បម្រើ Bruno Fernandes ពេញលេញ​តែ​ម្តង ចាប់​ពី​បើក​រដូវ​កាល​ថ្មី ២០២៣/២៤៕

ប្រភព៖ បរទេស

  • ដាក់​ចិត្ត​ហ្វឹកហាត់​ជា​ថ្មី សារ​នេះ​មួយ​ថ្ងៃ ៣ ដង Maguire អត់​ចេញ​ទេ ស៊ូ​ដល់​បាន​តំណែង​ធំ​ម្តង​ទៀត