លោក Julen Lopetegui គ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញបានពន្យល់ថាការមិនយកខ្សែប្រយុទ្ធ Morata ទៅលេងនៅ World Cup គឺជារឿងគួរឱ្យឈឺចាប់បំផុត។
ខ្សែប្រយុទ្ធក្រុម Chelsea មិនមានឈ្មោះក្នុងបញ្ជី២៣នាក់ចុងក្រោយរបស់អេស្ប៉ាញនោះទេ។ ចំពោះរឿងនេះដែរ Julen គ្រូអេស្ប៉ាញបានពន្យល់ថា៖ “ខ្ញុំមានការសម្រេចចិត្តមួយ ហើយខ្ញុំពិតជាឈឺចាប់នៅពេលដែលមិនអាចយកគេបាន។ យើងត្រូវការជម្រើសមួយសម្រាប់ក្រុមទាំងមូល ឱ្យល្អបំផុតក្នុងការលេងនៅ World Cup ឆ្នាំនេះ។ បើទោះជាឈឺចាប់ ប៉ុន្តែយើងត្រូវតែធ្វើវា។ Morata គាត់ ប៉ុន្តែមិនទាន់អាចប្រជែងជាមួយខ្សែប្រយុទ្ធដទៃទៀតបាន”។
១រដូវកាលជាមួយ chelsea នេះឯង អតីតកីឡាករ Real Madrid មិនទាន់បានបង្ហាញអ្វីគួរឱ្យចាប់អារម្មណ៍នៅឡើយទេ ដោយលេង៤៨ប្រកួតកន្លងមកនេះ រកបាន១៥គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម៦គ្រាប់ ក្នុងនាមជាខ្សែប្រយុទ្ធកណ្ដាលម្នាក់៕ប្រភព៖ DailyMail