Van de Beek បានចូលរួមជាមួយ United ក្នុងខែកញ្ញាឆ្នាំ២០២០ ពី Ajax ប៉ុន្តែមិនអាចបង្កើតកន្លែងឈរជើងក្នុងក្រុមដំបូងរបស់ក្លឹប ក្រោមអ្នកចាត់ការមួយចំនួន។ Van de Beek បាននៅពីក្រោយ Bruno Fernandes ក្នុងជួរខ្សែបម្រើកណ្តាល ហើយបានជួបបញ្ហា របួសជាច្រើនកំឡុងពេលលេងនៅប្រទេស អង់គ្លេស។ក្រោមការដឹកនាំរបស់ Erik ten Hag ដែលជាអ្នកចាត់ការទូទៅរបស់ United បច្ចុប្បន្ន និងជាអតីតអ្នកចាត់ការទូទៅរបស់ Van de Beek នៅ Ajax ប៉ុន្តែ ជោគវាសនារបស់កីឡាកររូបនេះមិនផ្លាស់ប្តូរនោះទេ។
Van de Beek បានរងរបួសក្នុងខែមករាដែលធ្វើឱ្យគាត់អវត្តមានសម្រាប់ពាក់កណ្តាលទីពីរនៃរដូវកាលមុន ហើយខណៈពេលដែលគាត់បានចូលរួមការ ហ្វឹកហាត់មុនបើករដូវកាលក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ United ក៏បានចុះហត្ថលេខាលើ Mason Mount ពី Chelsea ផងដែរ ដោយកាត់បន្ថយឱកាសនៃការ លេងរបស់ Van de Beek នៅក្នុងរដូវកាលថ្មី។Van de Beek មានក្លឹបមួយចំនួននៅ Serie A ចាប់អារម្មណ៍លើរូបគាត់ ដោយ Inter, Roma និង Milan សុទ្ធតែធ្វើការសាកសួរផ្ទាល់របស់ពួកគេ ទោះបីជាគេយល់ថាគាត់មិនមែនជាគោលដៅជម្រើសដំបូងសម្រាប់ក្រុមទាំងបីក៏ដោយ។ នៅ Premier League ក្លឹប Wolves, Nottingham Forest និង Crystal Palace សុទ្ធតែកំពុងតាមដានស្ថានភាពរបស់កីឡាករវ័យ ២៦ឆ្នាំរូបនេះ៕
*[Fotmob]