• Modric ​ជឿ​ជាក់ ​ខ្លួន​នឹង​ឈ្នះ Ballon d’Or ​ឆ្នាំ​នេះ

    Luka Modric ​មាន​ទំនុក​ចិត្ត​ថា​ខ្លួន​នឹង​មាន​ឱកាស​ឈ្នះ​ពាន​រង្វាន់ Ballon d’Or ​នៅ​ឆ្នាំ​នេះ ដើម្បី​បញ្ចប់​ការ​ប្រជែង​គ្នា​តែ​២​នាក់​រវាង Ronaldo ​និង Messi ។

    កីឡាករ​វ័យ​៣៣​ឆ្នាំ​បាន​ជួយ​ជម្រើស​ជាតិ​ក្រូអាត​របស់​ខ្លួន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ FIFA World Cup 2018 ​និង​ជួយ​ក្រុម​អាជីព Real Madrid ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​បាន​៣​ឆ្នាំ​ជាប់​គ្នា។ ពាន​រង្វាន់​កិត្តិយស​នៅ​ឆ្នាំ​នេះ ​សឹង​តែ​បាន​លើ Modric ​អស់​ទៅ​ហើយ ​នៅ​ឡើយ​តែ Ballon d’Or ​១​ទៀត​ប៉ុណ្ណោះ ដែល​មិន​ទាន់​ប្រកាស​អ្នក​ឈ្នះ​នៅ​ឡើយ។

    ចំពោះ​ពាន​រង្វាន់​នេះ​ដែរ អតីត​កីឡាករ Spurs ​ខាង​លើ​បាន​និយាយ​ថា​៖ “ចាំ​មើល​នឹង​មាន​រឿង​អ្វី​កើត​ឡើង។ ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ក្នុង​ការ​ប្រជែង​យក​ពាន​នេះ ប្រសិន​បើ​ខ្ញុំ​ឈ្នះ ពិត​ជា​ល្អ​ខ្លាំង​ណាស់។ ផ្ទុយ​ទៅ​វិញ បើ​ខ្ញុំ​មិន​ឈ្នះ​ទេ ​ឆ្នាំ ២០១៨​នៅ​តែ​ជា​ឆ្នាំ ល្អ​បំផុត​របស់​ខ្ញុំ​ដដែល”៕ប្រភពDailyMail

     

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT