Kylian Mbappe ​ចង្អុល​ទៅ​ថ្នាក់គ្រប់គ្រង​របស់ PSG ចំពោះ​បរាជ័យ​របស់​ក្លឹប​នៅ Champions League

Kylian Mbappe បាន​ចង្អុល​ទៅ​ថ្នាក់គ្រប់គ្រង​របស់ Paris Saint-Germain សម្រាប់​ការ​បន្ត​បរាជ័យ​របស់​ក្លឹប​នៅ Champions League។ក្រុមយក្សនៅ Ligue 1 បានធ្លាក់ចេញពីការប្រកួតកាលពីរដូវកាលមុននៅវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីត្រូវបានក្រុម Bayern Munich ទម្លាក់។

អនាគតរបស់ Mbappe មានភាពមិនច្បាស់លាស់នៅទីក្រុងប៉ារីសមួយរយៈចុងក្រោយនេះ។ Christophe Galtier ត្រូវបានជំនួសដំណែងដោយគ្រូបង្វឹក Luis Enrique ខណៈដែល Lionel Messi បានចាកចេញពីក្លឹបទៅចូលរួមជាមួយក្លឹប Inter Miami។ PSG ក៏​ចង់បញ្ចេញ Neymar ក្រោយតែងតែរបួស មិនអាចជួយអ្វីក្លឹបបាន។

Mbappe បាននិយាយថា៖

“ខ្ញុំមិនដឹងថា PSG ខ្វះអ្វីទេ (ដើម្បីឈ្នះពាន Champions League) វាមិនមែនជាសំណួរច្រើនពេកសម្រាប់ខ្ញុំនោះទេ។ ពួកយើងបានធ្វើអ្វីដែលយើងអាចធ្វើបាន។ អ្នក​ត្រូវ​និយាយ​ជាមួយ​អ្នក​ដែល​បង្កើត​ក្រុម អ្នក​ដែល​រៀបចំ​ក្រុម អ្នក​ដែល​បង្កើត​ក្លឹប​នេះ។ ខ្ញុំ​គ្រាន់​តែ​ព្យាយាម​ធ្វើ​ការងារ​របស់​ខ្ញុំ​ឲ្យ​បាន​ល្អ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ខ្ញុំបានស៊ុតបញ្ចូលទីបានប្រហែល ៤០គ្រាប់នៅក្នុងក្លឹប។ ខ្ញុំជាកីឡាករល្អបំផុត ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ឆ្នាំទី ៥ជាប់ៗគ្នាក្នុង Ligue 1។ ក្នុងក្របខ័ណ្ឌ Champions League ជាអកុសលខ្ញុំបានរងរបួសមុនការប្រកួតដំបូង”៕

*[Fotmob]

  • Kylian Mbappe ​ចង្អុល​ទៅ​ថ្នាក់គ្រប់គ្រង​របស់ PSG ចំពោះ​បរាជ័យ​របស់​ក្លឹប​នៅ Champions League