កិច្ចសន្យារបស់ De Gea បានផុតកំណត់នៅរដូវក្តៅនេះ ហើយទោះបីជា United ព្យាយាមចងគាត់ឱ្យបន្តក្នុងលក្ខខណ្ឌដែលកាត់បន្ថយយ៉ាងខ្លាំងក៏ដោយ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានបង្ហាញចេតនារបស់គាត់ក្នុងការបន្តការប្រកួតប្រជែងថ្មី។វានាំមកនូវការបញ្ចប់រយៈពេល ១២ឆ្នាំនៅ Old Trafford សម្រាប់ De Gea ហើយ Ten Hag មានបំណងចង់គោរពចំពោះអ្នកចាំទីរូបនេះ។
Ten Hag បានប្រាប់សារព័ត៌មានក្លឹប៖
“វាត្រូវការគុណភាព និងចរិតលក្ខណៈដ៏អស្ចារ្យដើម្បីឈានដល់កម្រិតសូម្បីតែលេងមួយប្រកួតសម្រាប់ Manchester United។ ធ្វើវាបាន ៥៤៥ដងក្នុងរយៈពេល ១២ឆ្នាំគឺជាសមិទ្ធិផលពិសេស ជាពិសេសនៅក្នុងទីតាំងអ្នកចាំទី ដែលរាល់ការប្រកួតធ្វើឱ្យអ្នកចាប់អារម្មណ៍។
ការឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំពីអ្នកគាំទ្រ និងមិត្តរួមក្រុមរបស់គាត់ ទាំងបួនដង បង្ហាញពីកម្រិតនៃការលេងរបស់គាត់ ហើយគាត់នឹងបានគេចងចាំជានិច្ចថាជាអ្នកចាំទីដ៏ល្អបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រក្លឹប។
ខ្ញុំផ្ទាល់ដឹងគុណចំពោះ Clean Sheet ទាំង ២៥ដ ដែលគាត់បានជួយកាលពីរដូវកាលមុន និងការរួមចំណែករបស់គាត់នៅលើទីលានក្នុង កំឡុងឆ្នាំដំបូងរបស់ខ្ញុំនៅក្លឹប។ កីឡាករ និងបុគ្គលិកទាំងអស់សូមជូនពរគាត់សម្រាប់ដំណាក់កាលបន្ទាប់នៃអាជីពដ៏ឆ្នើមរបស់គាត់”៕