តាមរយៈការឧបត្ថម្ភពីក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេនៅកម្ពុជា 2MBET ថ្មីៗនេះ តំណាងក្រុមការងារ CTS Sports បានចុះទៅផ្តល់ជូនឈុតសំលៀកបំពាក់ ឧបត្ថម្ភដល់ក្រុម The Spartan។ នេះជាការផ្តល់ជូនឥតគិតថ្លៃ សម្រាប់ក្រុមបាល់ទាត់ឈុតតូចក្រៅអាជីព ជាពិសេសផ្តល់អាទិភាពដល់ក្រុមដែលមានការខ្វះខាតពិតប្រាកដ នៅទូទាំងបណ្តារាជធានី/ខេត្ត។
ក្រុម The Spartan ស្ថិតនៅខេត្តព្រះសីហនុ ចាប់ផ្តើមបង្កើតឡើងក្នុងឆ្នាំ ២០២២ និងមានសមាជិកសរុប ២៥ នាក់ ហើយត្រូវបានតំណាងក្រុមលោក សីហា លើកឡើង៖
ពួកយើងបង្កើតក្រុមនេះឡើង ដើម្បីចង់ឲ្យយុវជនមានឱកាសបង្ហាញទេពកោសល្យរបស់ពួកគេ ជាមួយនឹងគោលបំណងផ្សេងទៀតដូចការទទួលបានសុខភាពល្អ បង្កើនសាមគ្កីភាពរវាងយុវជននិងយុវជន ក៏ចូលរួមបញ្ចៀសពួកគេពីការប្រើប្រាស់គ្រឿងញៀន។
ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖
សូមអគុណដល់ 2MBET ដែលបានចូលរួមចំណែកក្នុងការលើកស្ទួយវិស័យបាល់ទាត់កម្ពុជាយើង និងបានឧបត្ថម្ភឯកសណ្ឋានដល់ក្រុមខ្ញុំ សូមជូនពរឲ្យក្រុមហ៊ុនបន្តជោគជ័យគ្រប់ភារកិច្ចទៅមុខ៕