ពុះ​ច្រៀក​ម្តង​មួយ​ចំណិតៗ គិត​ទៅ​ឈុត​ Chelsea កាន់​ពាន UCL ពីរ​ឆ្នាំ​មុន ចែកចាយ​ឲ្យ​ក្លឹប​ដទៃ ៨ រូប​ទៅ​ហើយ

​ឡើង​មក​ដល់​ចំណុច​ខ្ពស់ គោះ​ទ្វារ​កាន់​ពាន UEFA Champions League ហើយ​បន្តបន្ទាប់​ទៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយ ក្លឹប​តោ​ខៀវ Chelsea ក៏​ស្រាប់​តែ​ធ្លាក់​ចុះ​មក​វិញ ពោល​បន្ទាប់​តែ​ការ​កើត​មាន​វិវាទ​រុស្ស៊ី-អ៊ុយក្រែន នាំ​ឲ្យ​តម្រូវ​ដក​អតីត​ម្ចាស់​លោក Roman Abramovich និង​ត្រូវ​ជំនួស​ចូល​ដោយ​ម្ចាស់​ថ្មី ជា​ជនជាតិ​អាមេរិក Todd Boehly។

ឆ្លង​កាត់​ពេលវេលា ២ ឆ្នាំ រាប់​ចាប់​តាំង​ចុង​ខែ​ឧសភា ឆ្នាំ ២០២១ ​នៅ​ថ្ងៃ​ដែល​ Chelsea ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​លោក Thomas Tuchel យក​ឈ្នះ​ ១-០ ទៅ​លើ​ក្លឹប​ Man City នា​វគ្គ​ផ្តាច់ព្រ័ត្រ UCL គិត​មក​ទល់​បច្ចុប្បន្នកាល ឆ្នាំ ២០២៣ គឺ​ស្ថានភាព​ក្លឹប​ហាក់​មាន​ការ​ប្រែប្រួល ១៨០ ដឺក្រេ។ នេះ​ទាំង​ទម្រង់​លេង​ក៏​ធ្លាក់​ចុះ​ខ្លាំង ការ​បែកបាក់​កីឡាករ​កំពូលៗ​ក៏​បាន​កើត​ឡើង​ជា​បន្តបន្ទាប់​ត្រឹម​រយៈ​ពេល​ខ្លី។ CTS Sports បង្ហាញ​បច្ចុប្បន្នភាព​ចំណោម​កីឡាករ​នៅ​ឈុត ១១ រូប កាល​វគ្គ​ដណ្តើម​ពាន​សារ​នោះ៖

អ្នកចាំទី Edouard Mendy – ចេញ​ពី​ក្លឹប Rennes មក​រួមរស់​នៅ Chelsea ៣ ឆ្នាំ ចុងក្រោយ​បែរ​ចាកចេញ​ផ្ទេរ​ទៅ​ក្លឹប​នៅ​អារ៉ាប៊ីសាអ៊ូឌីត Al-Ahli ទើប​តែ​សម្រេច​ការ​ស៊ីញ៉េ​កុងត្រា​ថ្មីថ្មោង​កាល​ពី​ដើម​ខែ។

ខ្សែ​ការពារ Cesar Azpilicueta – ​ក៏​ជា​កីឡាករ​ដែល​បាន​ជ្រើស​ការ​ចាកចេញ​នៅ​រដូវ​ក្តៅ​សារ​នេះ ​បន្ទាប់​តោ​ខៀវ ធ្លាក់​ទៅ​ឈរ​នៅ​លេខ ១២ គ្មាន​កៅអី​លេង​ពាន​អឺរ៉ុប។ តារា​ចាស់​វស្សា សញ្ជាតិ​អេស្ប៉ាញ​បាន​ត្រលប់​ទៅ​ប្រទេស​កំណើត ចុះចូល​នៅ​ក្លឹប Atletico Madrid។

ខ្សែ​ការពារ Thiago Silva – កីឡាករ​វ័យ ៣៨ ឆ្នាំ តាម​ថា​ប៊ិះ​តែ​នឹង​ចាកចេញ តែ​ដោយសារ​ការ​ស៊ីញ៉េ​បន្ត​កុងត្រា​ថ្មី​នៅ​ពាក់​កណ្តាល​រដូវ​កាល ក៏​សម្រេច​ឲ្យ​គេ​បន្ត​នៅ។ មាន​របាយការណ៍​ជា​ច្រើន​ចុះ​ផ្សាយ គ្មាន​ហេតុផល​អ្វី​ដែល​តារា​ឆ្នើម​ប្រេស៊ីល​នឹង​ឈរ​ជើង​ហួស​រដូវ​ក្តៅ​ឆ្នាំ​ក្រោយ ២០២៤។

ខ្សែ​ការពារ Antonio Rudiger – ​មាន​មតិ​ជា​ច្រើន​លើក​ឡើង ការ​ចាកចេញ​របស់​ក្របី​ព្រៃ​អាល្លឺម៉ង់​គឺ​ជា​រឿង​ដ៏​ឈឺចាប់​បំផុត​សម្រាប់​ Chelsea ត្រង់​ពេល​គេ​ឡើង​ជើង បែរ​ត្រូវ​ចែក​ផ្លូវ​ទាំង​គ្មាន​តម្លៃ​ខ្លួន ទៅ​ឲ្យ Real Madrid ទល់​សព្វថ្ងៃ។

ខ្សែ​ការពារ Reece James – នេះ​ជា​កីឡាករ​ទី​ពីរ ដែល​បន្ត​សេសសល់​វត្តមាន​ក្នុង​ចំណោម​អ្នក​ទាំង ៣។ យុវជន​លេង​តំណែង​ស្លាប សញ្ជាតិ​អង់គ្លេស ហាក់​មិន​គិត​ដល់​ផ្លូវ​ចាកចេញ ដ្បិត​ជាប់​កុងត្រា​រយៈ​ពេល​យូរ​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៨។

ខ្សែ​ការពារ​ Ben Chilwell – ងាក​មក​កីឡាករ​សញ្ជាតិ​អង់គ្លេស គឺ​ជា​អ្នក​ទី​បី​ដែល​បន្ត​នៅ ហើយ​ក៏​ពុំ​មាន​ចចាមអារ៉ាម​ផ្ទេរ​ទៅ​ក្លឹប​ដទៃ​ណា​មួយ​នោះ​ដែរ។

ខ្សែ​បម្រើ N’Golo Kante – ជា​កីឡាករ​កាន់​ឆ្នាំ​មួយ​រូប​ផ្សេង​ទៀត បាន​ចាកចេញ​ពី Stamford Bridge ហើយ​ទើប​តែ​សម្រេច​ការ​ផ្ទេរ ទៅ​កើប​លុយ​ធំ​នៅ​ក្លឹប​អារ៉ាប៊ីសាអូឌីត Al-Ittihad ជា​ក្លឹប​ប្រជែង​នឹង​មិត្ត​ចាស់ Mendy។

ខ្សែ​បម្រើ Jorginho – នេះ​ក៏​ជា​ខាតបង់​ធំ​មួយ​ដែរ​របស់ Chelsea ដោយ​ត្រង់​យក Jorginho ចាយ​លុយ​អស់ ៥៧ លាន ដល់​ត្រូវ​លក់​ទៅ​វិញ​នៅ​ពាក់​កណ្តាល​រដូវ​កាល​ឆ្នាំ ២០២៣ ឲ្យ Arsenal បាន​តែ​ជាង ១១ លាន​ប៉ុណ្ណោះ។

ខ្សែ​បម្រើ Mason Mount – ក្រោយ​មិន​រាប់​ចូល​ផែនការណ៍​រដូវ​កាល​ថ្មី លោក Mauricio Pochettino ក៏​សម្រេច​លក់ Mount ទៅ​ឲ្យ United ឥត​ស្ទាក់ស្ទើរ ហើយ​គេ​ជា​កីឡាករ​តែ​មួយ​រូប​គត់ ក្នុង​ចំណោម​ការ​ផ្ទេរ​ទាំង​អស់​ដែល Chelsea ចំណេញ ត្រង់​ងើប​ចេញ​ពី​ថ្នាល​គ្មាន​តម្លៃ​ខ្លួន ឥឡូវ​លក់​បាន​លុយ ៦៥ លាន​អឺរ៉ូ​ត្រលប់​មក​វិញ។

ខ្សែ​ប្រយុទ្ធ Kai Havertz – ទើប​តែ​របូត​ថ្មីថ្មោង​ឲ្យ​ទៅ​ក្លឹប Arsenal មួយ​រូប​ផ្សេង​ទៀត តែ​ការ​ផ្ទេរ​សារ​នេះ Chelsea អត់​សូវ​ខាត​ទេ ពោល​យក​ចូល ៨០ លាន លក់​ចេញ​ទៅ​វិញ​ក៏​បាន ៧០ លាន​អឺរ៉ូ​ត្រលប់​មក​វិញ​ដែរ។

ខ្សែ​ប្រយុទ្ធ Timo Werner – នេះ​ក៏​ជា​ការ​ខាតបង់​និង​ឈឺចាប់​បំផុត​ផង​ដែរ ត្រង់​យក​មក​ជាង ៥០ លាន តែ Werner បែរ​មិន​ជា​សម្រប​ខ្លួន​បាន​ល្អ ដល់​តែ​វិល​ចូល RB Leipzig បែរ​អាច​ធ្វើ​បាន​ល្អ​ទៅ​វិញ។ ​បច្ចុប្បន្ន​គេ​កំពុង​ឈរ​ជើង​ឲ្យ​អតីត​ក្លឹប​ចាស់ ជាមួយ​អនុស្សារ​កាន់​ពាន​អឺរ៉ុប​មួយ​សម័យ​កាល​នៅ​តោ​ខៀវ៕

ប្រភព៖ បរទេស

  • ពុះ​ច្រៀក​ម្តង​មួយ​ចំណិតៗ គិត​ទៅ​ឈុត​ Chelsea កាន់​ពាន UCL ពីរ​ឆ្នាំ​មុន ចែកចាយ​ឲ្យ​ក្លឹប​ដទៃ ៨ រូប​ទៅ​ហើយ