“ខ្ញុំ​មិន​បាន​ញ៉ាំ​អី​ទេ ហើយ​ខ្ញុំ​ក៏​យំ” – Gabriel Jesus ប្រាប់គ្រាមួយដែលគាត់សម្រេចចាកចេញពី Man City

Jesus បានផ្លាស់ទៅ Arsenal ពី Manchester City កាលពីរដូវក្តៅមុន ដោយសារគាត់ចង់មាននាទីលេង។ គាត់បានលេង ៣៣ប្រកួតឱ្យក្រុមកាំភ្លើងធំ ឆ្លងកាត់ការប្រកួតកាលពីរដូវកាលមុន និងស៊ុតបញ្ចូលទីបាន ១១គ្រាប់ បើទោះបីជាខកខានការប្រកួតមួយចំនួនបន្ទាប់ពីរងរបួសអំឡុងពេលការប្រកួត FIFA World Cup នៅប្រទេសកាតាក៏ដោយ។

នៅក្នុងកម្មវិធី Denilson Show លោក Jesus បាននិយាយថាគាត់ស្រក់ទឹកភ្នែកបន្ទាប់ពី Guardiola ដាក់គាត់បម្រុង និងជំនួសដោយ Zinchenko លេង។ គាត់ថាកាលនោះគាត់តេររកម្តាយរបស់គាត់ ហើយប្រាប់គាត់ថាគាត់ចង់ចាកចេញពីក្លឹប៖

“មានការប្រកួតមួយដែលលោកគ្រូ Pep Guardiola ដាក់ Zinchenko លេងនៅ UCL។ ពិតជាឆ្កួតណាស់ ថ្ងៃមុនគាត់មិនបានដាក់គាត់ Zinchenko នៅទីនោះក្នុងពេលហ្វឹកហាត់ទេ គាត់ដាក់ខ្ញុំជាខ្សែប្រយុទ្ធ។
បន្ទាប់មកនៅថ្ងៃផ្សេងទៀត Zinchenko ថែមទាំងនិយាយលេងជាមួយខ្ញុំថា ‘ថ្ងៃនោះខ្ញុំមានអារម្មណ៍មិនល្អចំពោះអ្នក’។ ពីរម៉ោងមុនការប្រកួតមានការពិភាក្សាជាក្រុម ញ៉ាំជាក្រុម និងសម្រាក។ ខ្ញុំអត់បានញ៉ាំអី ខ្ញុំក៏យំ ខ្ញុំតេរទៅម្តាយខ្ញុំ ហើយប្រាប់គាត់ថា ‘ខ្ញុំចង់ចាកចេញ’ ខ្ញុំទៅផ្ទះព្រោះគាត់ដាក់គេលេង មិនមែនខ្ញុំទេ”។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT