ទំនាក់ទំនងរយៈពេល ១៩ឆ្នាំរបស់កីឡាករវ័យ ២៤ឆ្នាំជាមួយក្រុមតោខៀវបានបញ្ចប់កាលពីថ្ងៃពុធ ខណៈដែលការផ្ទេររបស់គាត់ទៅ Manchester United ដែលនៅទីបំផុតមានតម្លៃ ៦០លានផោនត្រូវបានប្រកាសជាផ្លូវការ។Chelsea បានជាប់ពាក់ព័ន្ធក្នុងការចរចាកុងត្រារយៈពេលវែងជាមួយ Mount លើកិច្ចព្រមព្រៀងថ្មី ប៉ុន្តែនៅទីបំផុតភាគីទាំងពីរមិនអាចយល់ព្រមលក្ខខណ្ឌ លើការបន្តស្នាក់នៅ Stamford Bridge របស់គាត់បានទេ។ ជំនួសមកវិញ ការផ្លាស់ប្តូរទៅកាន់ Man United បានឈានទៅដល់ការកិច្ចព្រមព្រៀង។
Mount បានប្រាប់គេហទំព័រផ្លូវការរបស់ United ពីមូលហេតុដែលគាត់សម្រេចចាកចេញពី Chelsea ថា៖
“ប៉ុន្មានខែមុន វាច្បាស់ណាស់ថាខ្ញុំមិននៅក្នុងផែនការរបស់ Chelsea តទៅមុខទៀតនោះទេ។ នៅពេលដែលខ្ញុំដឹងថា United ចូលរួមចរចារ ការសម្រេចចិត្តរបស់ខ្ញុំត្រូវបានធ្វើឡើង។ ក្លឹបដ៏ធំមួយ កីឡាករល្បីៗជាច្រើនបានលេងនៅទីនេះ ហើយខ្ញុំចង់ក្លាយជាផ្នែកមួយនៃក្លឹបតាំង ពីដំបូង។ ក៏ជាគោលដៅសំខាន់របស់ខ្ញុំដែរ”៕