Manchester United បានចុះហត្ថលេខាលើកីឡាករ Mason Mount ពី Chelsea ហើយរបាយការណ៍ថ្មីមួយបានបង្ហាញពីហិរញ្ញវត្ថុពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ។របាយការណ៍របស់ Athletic ថា Mount ទទួលបាន 200,000-250,000 ផោនក្នុងមួយសប្តាហ៍នៅ Old Trafford ដោយចូលរួមជាមួយកិច្ចសន្យារយៈពេលប្រាំឆ្នាំ។ នោះជាចំនួនប្រហាក់ប្រហែលនឹងអ្វីដែលក្រុមតោខៀវបានផ្តល់ជូនកីឡាករវ័យ ២៤ឆ្នាំរូបនេះ។
ប្រាក់ឈ្នួលនេះក៏ដូចគ្នាដែល Liverpool បានស្នើទៅ Mount។ ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះបានសម្រេចចិត្តប្រឆាំងនឹងការផ្លាស់ប្តូរទៅកាន់ក្រុមរបស់លោក Jurgen Klopp ដោយជ្រើសយក Manchester United ។
ទីបំផុតបិសាចក្រហមបានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយ Chelsea បន្ទាប់ពីឃើញការដេញថ្លៃចំនួនបីបរាជ័យ។ ក្លឹបយក្ស Premier League ទាំងពីរបានជួបគ្នានៅចំនុចកណ្តាលក្នុងតម្លៃ 55លានផោនបូកនឹង 5លានផោននៅក្នុងកិច្ចព្រមព្រៀងបន្ថែម៕