វីរបុរសអ៊ីតាលី Gianluigi Buffon ត្រូវបានផ្តល់ជូន ២៥លានផោនក្នុងមួយឆ្នាំដើម្បីចូលរួមជាមួយ Saudi Pro League

Buffon នៅតែរឹងមាំនៅអាយុ ៤៦ឆ្នាំ ខណៈដែលបច្ចុប្បន្នគាត់លេងឱ្យក្លឹបកុមារភាព Parma ក្នុងក្របខ័ណ្ឌ Serie B។ទោះបីជានៅសល់កុងត្រាមួយឆ្នាំទៀតលើកិច្ចសន្យារបស់ Parma ប៉ុន្តែវាត្រូវបានគេរាយការណ៍ថា Buffon អាចមានការផ្លាស់ប្តូរចុងក្រោយមួយដែល នៅសល់ក្នុងអាជីពរបស់គាត់។

យោងតាមសារព័ត៌មានអ៊ីតាលី Corriere dello Sport បានឲ្យដឹងថា Buffon ត្រូវបានផ្តល់ជូននូវកិច្ចសន្យាដ៏ធំមួយដើម្បីផ្ទេរទៅកាន់ Saudi Professional League។

វាត្រូវបានគេអះអាងថាក្លឹបដែលមិនបញ្ចេញឈ្មោះមួយបានផ្តល់កិច្ចព្រមព្រៀងឱ្យកីឡាករវ័យ ៤៥ឆ្នាំដែលមានតម្លៃ ២៥លានផោនក្នុងមួយឆ្នាំ។
តាមសេចក្តីរាយការណ៍មានជម្រើសបីសម្រាប់ Buffon នៅមុនរដូវកាល២០២៣/២៤។

គាត់អាចសម្រេចចិត្តចូលនិវត្តន៍ពីកីឡានេះ ហើយនឹងចាកចេញពីការប្រកួតក្នុងនាមជាកីឡាករដែលលេងបានជាងគេបំផុតរបស់អ៊ីតាលី និងជាអ្នកចាំទីដ៏ល្អបំផុតម្នាក់ក្នុងជំនាន់របស់គាត់។

ឬគាត់អាចជ្រើសរើសបន្តនៅ Parma ហើយទំនងជានឹងក្លាយជាអ្នកចាំទីចាស់ជាងគេរបស់បាល់ទាត់អ៊ីតាលី ដោយវ៉ាដាច់ Andrea Pierobon៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT