ការសាងសង់ភូមិគ្រឹះ ២៨លានផោនរបស់ Ronaldo បង្កកំហឹងដល់អ្នកជិតខាង

កីឡាករវ័យ ៣៨ឆ្នាំរូបនេះថ្មីៗនេះបានផ្លាស់ប្តូរទៅចូលរួមជាមួយក្រុម Al-Nassr របស់ Saudi Pro League ដែលជាការសម្រេចចិត្តមួយដែលធ្វើឲ្យកីឡាករ ល្បីៗជាច្រើនផ្សេងទៀតកំពុងធ្វើតាម ខណៈដែលពួកគេដេញតាមកិច្ចសន្យាដែលរកកម្រៃស្រដៀងគ្នានៅមជ្ឈឹមបូព៌ា។ទោះបីជាគាត់ចង់បន្តលេងបាល់ទាត់អាជីពក៏ដោយ ក៏ Ronaldo បច្ចុប្បន្នកំពុងរៀបចំផែនការសម្រាប់ជីវិតបន្ទាប់ពីអាជីពរបស់គាត់បានមកដល់ទីបញ្ចប់ ជាមួយនឹងការអភិវឌ្ឍន៍ទ្រព្យសម្បត្តិ ២៨លានផោនរបស់គាត់នៅខាងក្រៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់។

អតីតតារាឆ្នើមរបស់ក្រុម Manchester United រូបនេះបានចាត់ចែងការងារដែលត្រូវអនុវត្តលើអចលនទ្រព្យសម្រាប់រយៈពេល ៣ឆ្នាំចុងក្រោយនេះ ជាមួយនឹងកិច្ចសន្យារយៈពេល ១ឆ្នាំបន្ថែមទៀតនៅក្នុងការងារ ខណៈដែលគាត់ត្រៀមចូលនិវត្តន៍ជាមួយមិត្តស្រី Georgina Rodriguez។

ការមិនសប្បាយចិត្តជុំវិញគម្រោងសាងសង់ផ្ទះថ្មីរបស់ Ronaldo ឥឡូវនេះកំពុងកើនឡើង ដោយអ្នកជិតខាងដែលមិនសប្បាយចិត្តបានរៀបរាប់ពីកំហឹង របស់ពួកគេចំពោះតំបន់ខាងក្រៅដែលការសាងសង់បានបង្កឡើង។ ពួកគេបាននិយាយថា៖

“ពួកគេបានសាងសង់អស់រយៈពេល ៣ឆ្នាំមកហើយ។ ផ្ទះនេះធំណាស់វាមើលទៅដូចជាមន្ទីរពេទ្យ។”ខណៈ​អ្នក​ជិត​ខាង​រង​គ្រោះ​ម្នាក់​ទៀត​បាន​បន្ថែម​ថា៖

“ផ្លូវ​របស់​ខ្ញុំ​ត្រូវ​បាន​បិទ​ជា​ច្រើន​ខែ​មក​ហើយ សួនច្បារ​របស់​ខ្ញុំ​ពោរពេញ​ទៅ​ដោយ​ធូលី។ ទាំងអស់នោះ​ដោយ​សារ​ពីរ៉ាមីត​របស់ Pharaoh Ronaldo!”៕

*[Sportbible]

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT