Arsenal កំពុង​ពិចារណា​លើ​ការផ្ទេរ Kylian Mbappe នៅ​ឆ្នាំ ២០២៤

យោងតាមរបាយការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានឱ្យដឹងថាក្រុម Arsenal កំពុងថ្លឹងថ្លែងការផ្លាស់ប្តូរសម្រាប់តារាឆ្នើមរបស់ Paris Saint-Germain កីឡាករ Kylian Mbappe ក្នុងឆ្នាំ២០២៤។Mbappe បានក្លាយជាប្រធានបទនៃការរំពឹងទុកនៃការផ្ទេរយ៉ាងខ្លាំង បន្ទាប់ពីបានប្រាប់ PSG ថាគាត់នឹងមិនបន្តកិច្ចសន្យារបស់គាត់ទេ។

គាត់ត្រូវបានគេរំពឹងថានឹងចាកចេញនៅរដូវក្តៅនេះ ខណៈដែលក្លឹបយក្សរបស់បារាំងសម្លឹងរកការជៀសវាងនូវសេណារីយ៉ូនៃការផ្ទេរដោយគ្មានតម្លៃខ្លួន ជាមួយនឹងកិច្ចព្រមព្រៀងរបស់កីឡាកររូបនេះនឹងផុតកំណត់នៅរដូវក្តៅក្រោយ។

Real Madrid ដែលបានព្យាយាមចុះហត្ថលេខាលើរូបគេកាលពីឆ្នាំមុន ត្រូវបានគេគិតថាជាអ្នកនាំមុខគេក្នុងការចាប់យកអារម្មណ៍កីឡាករវ័យ ២៤ឆ្នាំរូបនេះ សារជាថ្មី។
នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Football Transfers បាន​អះអាង​ថា​ក្រុម​ Premier League មួយនេះ កំពុង​តែ​តាមដានស្ថានភាពម្ចាស់ស្បែកជើងមាស World Cup ២០២២​ យ៉ាងយកចិត្តទុកដាក់។

Mbappe បានចូលរួមជាមូយ PSG ចាប់តាំងពីឆ្នាំ ២០១៧ បន្ទាប់ពីការផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់ ក្នុងតម្លៃ ១៦៣លានផោន។

ប៉ុន្តែគាត់ស្ទើរតែបានចូលរួមជាមួយ Arsenal មុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅ PSG ដោយបង្ហាញថា កាលនោះគាត់បានទាក់ទងជាមួយ អ្នកចាត់ការ Arsene សញ្ជាតិបារាំងគឺលោក Wenger៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT