ពិតជាមិនគួរឱ្យជឿមែន ដែលក្រុមជម្រើសជាតិហូឡង់បានយកឈ្នះលើក្រុមបារាំងក្នុងលទ្ធផល ២-០ នាការប្រកួតយប់មិញនេះនៅ UEFA Nations League។
ជ័យជម្នះរបស់ហូឡង់នេះដែរ បានធ្វើឱ្យអាល្លឺម៉ង់ដែលនៅពូលជាមួយគ្នានោះ ធ្លាក់ចេញពីពាន UEFA Nations League ដោយស្វ័យប្រវត្តិហើយ។ ដោយៗគ្រាប់របស់ហូឡង់យកឈ្នះក្រុមម្ចាស់ពាន World Cup នោះ ធ្វើបានសម្រេចដោយ Georginio Wijnaldum និង Memphis Depay ។ បច្ចុប្បន្ន ហូឡង់មាន៦ពិន្ទុ តាមពីក្រោយក្រុមបារាំងមាន៧ពិន្ទុ ប៉ុន្តែហូឡង់នៅសល់១ប្រកួតក្នុងដៃទៀត ដោយត្រូវប៉ះជាមួយក្រុមបាតតារាងអាល្លឺម៉ង់ដែលមានតែ១ពិន្ទុប៉ុណ្ណោះ។
ប្រសិនបើហូឡង់អាចយកឈ្នះលើអាល្លឺម៉ង់បាន នោះពួកគេនឹងឡើងទៅលេខ១ក្នុងពូល បានឈានដល់វគ្គបន្ដហើយ៕ប្រភពDailyMail