UEFA បានផ្លាស់ប្តូរច្បាប់ Super Cup សម្រាប់ការប្រកួតរវាង Man City និង Sevilla

UEFA បានធ្វើការផ្លាស់ប្តូរចំពោះការប្រកួត Super Cup មុនពេល Manchester City ប៉ះ Sevilla ក្នុងខែសីហា។ជំនួបប្រចាំឆ្នាំរវាងម្ចាស់ជើងឯក Champions League និង Europa League ធ្វើឡើងនៅទីក្រុង Athens ប្រទេសក្រិក នៅកីឡដ្ឋាន Karaiskakis នៅថ្ងៃពុធ ទី១៦ ខែសីហា។

Sevilla ដែលបានឈ្នះពានរង្វាន់ Europa League ជាលើកទីប្រាំពីរក្នុងរយៈពេល ១៧ឆ្នាំលើការស៊ុតបាល់ប៉េណាល់ទីទល់នឹង AS Roma កំពុងតែសម្លឹងរកការបញ្ចប់ការបរាជ័យប្រាំដងជាប់ៗគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ Super Cup។ទន្ទឹមនឹងនោះ City មិនដែលប្រកួតក្នុងការប្រកួតនេះទេ ហើយនឹងសម្លឹងរកការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេដោយ​បន្ថែមវាទៅក្នុងទូដាក់ពានរង្វាន់​របស់ពួកគេ បន្ទាប់ពីយកឈ្នះ Inter Milan ក្នុងទីក្រុង Istanbul ប្រទេសទួរគី។

ប៉ុន្តែ​ទម្រង់​លេង​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​ត្រូវ​បាន​ផ្លាស់​ប្តូរ។ បើយោងតាម Mundo Deportivo សហព័ន្ធ UEFA សម្រេចថានឹងមិនមានម៉ោងបន្ថែមទេ។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​ភាគី​ទាំង​សងខាង​មិន​អាច​បំប៉ោងសំណាញ់ទី​បាន​ក្រោយ ៩០នាទី នោះ​ការ​ប្រកួត​នឹង​ឈាន​ទៅ​រក​ការ​ស៊ុតប៉េណាល់ទីកាត់សេចក្តី៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT