Lionel Messi , Sergio Aguero, Paulo Dybala និង Gonzalo Higuain សុទ្ធតែមានឈ្មោះបានទៅលេងនៅ World Cup 2018 ជាមួយជម្រើសជាតិអាហ្សង់ទីន។
ដោយឡែក Top Scorer នៅអ៊ីតាលី Mauro Icardi វិញ មិនមានឈ្មោះក្នុងបញ្ជីឡើយ បើទោះជាខ្លួនលេងល្អយ៉ាងនេះក៏ដោយ។ ខ្សែប្រយុទ្ធរកបាន២៩គ្រាប់ ក្នុង៣៤ប្រកួតបាននិយាយក្រោយពីខ្លួនមិនបានជាប់ជម្រើសជាតិថាអ្វីគ្រប់យ៉ាងដែលខ្លួនខិតខំ បានស្លាប់អស់ហើយ។ ក្ដីស្រមៃបានស្លាប់ និងក្ដីសង្ឃឹមក៏ទៅជាមួយនេះដែរ។ នេះជារឿងគួរឱ្យអៀនខ្មាសខ្លាំងណាស់។
សូមបញ្ជាក់ជម្រើសជាតិអាហ្សង់ទីនបានខកចិត្តនៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ធំៗដូចជា Copa America និង World Cup នេះច្រើនឆ្នាំមកហើយ ពោលគឺបានត្រឹមជើងឯករងប៉ុណ្ណោះ។ សម្រាប់ឆ្នាំវិញនេះ នៅ World Cup ប្រទេសរុស្ស៊ី ពួកគេនៅពូល D ជាមួយក្រុមក្រូអាត នីហ្សេរីយ៉ា និងអីស្លង់៕ប្រភព៖ BBC