ការចាប់ឆ្នោតផ្លូវការវគ្គចែកពូល AFC Cup និង AFC Champions League 2019 បង្ហាញកាលបរិច្ឆេទហើយ

តាមប្រភពដែលទទួលបានពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានឱ្យដឹងថា ការចាប់ឆ្នោតផ្លូវការនៃវគ្គចែកពូលរបស់ពានរង្វាន់ AFC Cup និង AFC Champions League 2019 នឹងចូលមកដល់នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍ក្រោយ ពោលគឺថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។

គួរឱ្យដឹងផងដែរថា​ សម្រាប់ពានរង្វាន់ AFC Cup គឺបែងចែកចេញជា ៣ដំណាក់កាលធំៗ រួមមានវគ្គជម្រុះបឋម ( Preliminary stage ) វគ្គជម្រុះចុងក្រោយ ( play-off round ) និងវគ្គចែកពូល ( Group Stage ) ដែលមានក្រុមសរុប ៥៥ចូលរួម ។ ក្រុមតំណាងឱ្យកម្ពុជា ដែលនឹងចូលរួមក្នុងវគ្គជម្រុះចុងក្រោយ គឺ ណាហ្គាវើល ដែលជាជើងឯក លីគកំពូលកម្ពុជា ឆ្នាំ ២០១៨ ។

សម្រាប់ពានរង្វាន់ AFC Champions League វិញ គឺដូចទៅនឹងពាន AFC Cup ដែរ ដោយមានក្រុម ៥១ ចូលរួមប្រកួត ដែលបែងចែកជា ៤ដំណាាក់កាល ហើយក្រុមទាំងអស់ នឹងត្រូវបែងចែកទៅតាមវគ្គនិមួយៗ តាមការកំណត់របស់ពិន្ទុរបស់ពួកគេដែល ចេញដោយ AFC ( AFC Club Competitions Ranking ) ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT