Kalidou Koulibaly ផ្ទេរទៅអារ៉ាប៊ីសាអូឌីត បានលុយច្រើន ប៉ុន្តែមិនសម្រាប់តែខ្លួនឯងនោះទេ

ខ្សែការពារវ័យ 32 ឆ្នាំដែលបានបង្ហាញខ្លួន 32 ប្រកួតសម្រាប់ក្រុម Chelsea នៅ Premier League កាលពីរដូវកាលមុន ត្រូវបានបង្ហាញជាផ្លូវការជាកីឡាករ Al Hilal នៅចុងសប្តាហ៍។បន្ទាប់ពីការរំពឹងទុកជាច្រើនជុំវិញអនាគតរបស់គាត់ កីឡាករអន្តរជាតិសេណេហ្គាល់បានចុះកិច្ចសន្យារយៈពេល 3 ឆ្នាំជាមួយក្រុម Saudi Pro League ដែលមានតម្លៃ £300,000 ក្នុងមួយសប្តាហ៍។

មុនពេលចុះហត្ថលេខាជាមួយក្លឹបអារ៉ាប៊ីសាអូឌីត Koulibaly បានបើកបង្ហាញអំពីហេតុផលនៅពីក្រោយការផ្ទេររបស់គាត់ទៅ Al Hilal កំឡុងពេលសំភាសន៍ដ៏យូរជាមួយកាសែតអ៊ីតាលី Corriere dello Sport ។

លោក​បាន​និយាយ​ថា​៖

“ខ្ញុំ​សប្បាយ​ចិត្ត​ព្រោះ​ខ្ញុំ​ជា​អ្នក​កាន់​សាសនា​ឥស្លាម ហើយ​ខ្ញុំ​បាន​មក​ដល់​ប្រទេស​ដែល​ត្រូវ​នឹងសាសនាខ្ញុំ។

ហើយខ្ញុំពិតជារំភើបណាស់ដែលបានក្លាយជាកីឡាករដំបូងគេដែលបានចុះចតក្នុងលីគដែលកំពុងវិវឌ្ឍន៍។ ខ្ញុំសង្ឃឹមថានឹងជួយអារ៉ាប៊ីសាអូឌីត និង Al-Hilal ចារប្រវត្តិសាស្រ្តកីឡាថ្មី។ ហើយបន្ទាប់មកមានកិច្ចសន្យាដ៏សំខាន់នេះ។”

Koulibaly និយាយថា ចំនួនទឹកប្រាក់ដែលផ្លាស់ប្តូរជីវិតនឹងមិនត្រឹមតែជួយគ្រួសាររបស់គាត់ទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែអ្នកដែលរស់នៅក្នុងភូមិនានាជុំវិញប្រទេសសេណេហ្គាល់។
លោកបានបន្ថែមថា៖

“ខ្ញុំនឹងអាចជួយគ្រួសារទាំងមូលរបស់ខ្ញុំឱ្យរស់នៅបានល្អ ពីឪពុកម្តាយរបស់ខ្ញុំ រហូតដល់បងប្អូនជីដូនមួយរបស់ខ្ញុំ ហើយលើសពីនេះទៅទៀតគឺគាំទ្រសកម្មភាពសង្គមរបស់សមាគម Capitaine du Coeur របស់ខ្ញុំនៅក្នុងប្រទេសសេណេហ្គាល់។

យើង​បាន​ចាប់​ផ្តើម​ដោយ​ការ​សាង​សង់​បន្ទប់​ព្យាបាល​កុមារ​នៅ​ភូមិ​ង៉ាណូ ដែល​ឪពុក​ម្តាយ​ខ្ញុំ​កើត​និង​រៀបការនៅទីនោះ”៕

  • Kalidou Koulibaly ផ្ទេរទៅអារ៉ាប៊ីសាអូឌីត បានលុយច្រើន ប៉ុន្តែមិនសម្រាប់តែខ្លួនឯងនោះទេ