Marcus Rashford, Luke Shaw, Bruno Fernandes, Jadon Sancho, Casemiro និង Lisandro Martinez គឺជាកីឡាករបុរសដែលត្រូវបានជ្រើសរើសដើម្បី យកគំរូដាក់គេហទំព័ររបស់ក្លឹប ក្នុងការប្រកាសចេញអាវឈុតថ្មីរបស់ក្លឹប Man United។ទោះបីជាយ៉ាងណាក៏ដោយ ជាក់ស្តែង Harry Maguire មិនបានបង្ហាញខ្លួននោះទេ ចំពេលមានការរំពឹងទុកថា ប្រធានក្រុមអាចនឹងធ្វើដំណើរចេញពី Old Trafford នៅរដូវក្តៅនេះ។
Maguire មិនមែនជាផ្នែកមួយនៃការដាក់តាំងនៅលើគេហទំព័រផ្លូវការរបស់ក្លឹប Man United នោះទេ។
យ៉ាងណាមិញ គាត់បានបង្ហោះរូបភាពខ្លួនគាត់ក្នុងអាវថ្មីលើបណ្ដាញសង្គមហ្វេសប៊ុករបស់គាត់ដោយមានចំណងជើងថា “រដូវកាលថ្មី = អាវថ្មី”។
យោងតាម Mail Online ប្រធានក្រុម Maguire ស្ថិតក្នុងចំណោមកីឡាករ 13 នាក់ដែល United បើកចំហរក្នុងការលក់ ខណៈដែលក្លឹបសម្លឹងរកការប្រមូល ប្រាក់បានរហូតដល់ 100 លានផោនពីការចាកចេញ៕