អាហ្សង់ទីនបានលើកពាន World Cup 2022 ដ៏អស្ចារ្យ ក្រោយយកឈ្នះបារាំង។ កីឡាករបានលើកពាន និងថតរូបជាមួយពានមាសដ៏ស្រស់ស្អាត ប៉ុន្តែមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងពេលទទួលពានរង្វាន់ ដោយសារ Salt Bae ដែលជាអ្នកមានឥទ្ធិពលត្រូវបានអនុញ្ញាតឱ្យនៅលើទីលាន ដើម្បីអបអរជាមួយកីឡាករផងដែរ។មេចុងភៅជនជាតិទួរគី ឈ្មោះពិត Nusret Gökçe បានបង្ហោះរូបថតជាច្រើនសន្លឹកទៅក្នុងគណនី Instagram របស់គាត់ ដែលបង្ហាញថាគាត់ថតរូប Selfie ជាមួយកីឡាករអាហ្សង់ទីន ដោយខាំលើមេដាយរបស់អ្នកចាំទី Franco Armani និងកាន់ពាន។
ភាពប៉ិនប្រសប់របស់គាត់ ជាពិសេសក្នុងការកាន់ពាន ត្រូវបានរិះគន់ដោយមនុស្សជាច្រើននៅពេលក្រោយ ប៉ុន្តែឥឡូវនេះ មេចុងភៅបានបើកចំហរអំពីរឿងនេះ ហើយបង្ហាញថាគាត់ពិតជាមិនចូលចិត្តការចង់បានការតាមដានពីអ្នកគាំទ្រមកលើគាត់នោះទេ។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Times លោក Salt Bae បានពន្យល់ថា៖
“ខ្ញុំមិនអាចធ្វើអ្វីបានទេចំពោះហេតុផលដែលខ្ញុំនៅទីនោះ ប៉ុន្តែខ្ញុំនឹងមិនឈានជើងជាន់ទីលានប្រកួត World Cup ម្តងទៀតឡើយ។
មានមនុស្សពីរពាន់លាននាក់បានទស្សនាការប្រកួតបាល់ទាត់ពិភពលោក… តើមានមនុស្សប៉ុន្មាននាក់កំពុងនិយាយអំពីខ្ញុំ ប្រាំពាន់លាន ឬ ពិភពលោកទាំងមូល។
ខ្ញុំមិនបានទៅលើទីលានដោយមានគោលបំណងផ្សាយពាណិជ្ជកម្មទេ ខ្ញុំគ្រាន់តែមានអារម្មណ៍ថាវាមានការភ្ញាក់ផ្អើលបន្តិចប៉ុណ្ណោះ។យ៉ាងហោចណាស់មានមនុស្ស 1,000 នាក់ផ្សេងទៀតនៅលើទីលាន ប៉ុន្តែនៅពេលដែលពួកគេបង្ហាញវីដេអូ ពួកគេបង្ហាញតែវីដេអូអំពីខ្ញុំប៉ុណ្ណោះ។
ខ្ញុំមិនដែលចង់លាក់បាំងអ្វីទាំងអស់។ ខ្ញុំមិនចូលចិត្តការតាមដានអ្វីមកលើខ្ញុំនោះទេ។ ខ្ញុំមិនទាត់អ្នកណាម្នាក់ ឬលួចអ្វីនោះទេ”៕