តាមរយៈការឧបត្ថម្ភពីក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេនៅកម្ពុជា 2MBET ថ្មីៗនេះ តំណាងក្រុមការងារ CTS Sports បានចុះទៅផ្តល់ជូនឈុតសំលៀកបំពាក់ ឧបត្ថម្ភដល់ក្រុម MIGHTY BALL FT។ នេះជាការផ្តល់ជូនឥតគិតថ្លៃ សម្រាប់ក្រុមបាល់ទាត់ឈុតតូចក្រៅអាជីព ជាពិសេសផ្តល់អាទិភាពដល់ក្រុមដែលមានការខ្វះខាតពិតប្រាកដ នៅទូទាំងបណ្តារាជធានី/ខេត្ត។
ក្រុម MIGHTY BALL FT ស្ថិតនៅរាជធានីភ្នំពេញ មានអាយុកាល ២ ឆ្នាំ និងមានសមាជិក ២៣ នាក់ ហើយត្រូវបានតំណាងក្រុមលោក ជិន សុគន្ធបញ្ញ លើកឡើង៖
បាល់ទាត់វាជាកីឡាមួយ ដែលអាចឲ្យយើងចេះសហការគ្នា យល់ពីគ្នា និងចេះជួយគ្នាទៅវិញទៅមក ក៏អាចឲ្យយើងស្គាល់គ្នាបង្កើតមិត្តភាពថ្មី ហើយសិក្សា ឈ្វេងយល់បន្ថែមអំពីគុណភាពគូប្រជែងថែមទៀតផង ជាងនេះវាក៏ជួយឲ្យយើងមានសុខភាពល្អ កាយសម្បទារឹងមាំ។
ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖
ជាចុងក្រោយខ្ញុំសូមអរគុណដល់ក្រុមហ៊ុន 2MBET ដែលបានផ្តល់អាវកីឡាដ៏ស្រស់ស្អាត ជូនពរឲ្យក្រុមហ៊ុនទទួលបានជោគជ័យ មានអតិថិជនកើនឡើងបន្ថែម៕