Kylian Mbappe ផ្ញើរសារជូនពរថ្ងៃកំណើត Lionel Messi និងសម្តែងការដឹងគុណ

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​បាន​ចំណាយ​ពេល​ពីរ​ឆ្នាំ​លេង​ជាមួយ​កំពូល​តារា​អាហ្សង់ទីន​នៅ​ក្លឹប Paris Saint-Germain។ ទោះបីជាយ៉ាងណាក៏ដោយ ពេលវេលារបស់ពួកគេជាមួយគ្នាបានដល់ទីបញ្ចប់ ដោយ Messi បានផ្ទេរទៅកាន់ Inter Miami នៅរដូវក្តៅនេះ។ឥឡូវនេះ មានអាយុ 36 ឆ្នាំ Messi ត្រូវបានចាត់ទុកថាជាកីឡាករដ៏អស្ចារ្យបំផុតគ្រប់ពេលវេលា ដែលជាងារដែលគាត់ទទួលបាន ក្រោយជួយអាហ្សង់ទីន ឱ្យឈ្នះពានរង្វាន់ World Cup នៅប្រទេសកាតាកាលពីឆ្នាំមុន។

ទោះបីជាបានយកឈ្នះលើក្រុមបារាំងរបស់ Mbappe ក្នុងវគ្គផ្តាច់ព្រ័ត្រក៏ដោយ ក៏កីឡាករវ័យ 24 ឆ្នាំរូបនេះពោរពេញដោយការគោរពចំពោះម្ចាស់ពាន រង្វាន់ Ballon d’Or ប្រាំពីរសម័យកាល។Mbappe បានសរសេរសារជូនពរ Messi ្ក្នុងថ្ងៃខួបកំណើតលើបណ្តាញសង្គមថា៖

“សូមជូនពរឱ្យក្លាយជាថ្ងៃល្អបំផុតជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នក។ អរគុណសម្រាប់រយៈពេលពីរឆ្នាំរួមគ្នានៅទីក្រុងប៉ារីស ខ្ញុំបានរៀនសូត្រច្រើនពីអ្នកក្នុងនាមជាកីឡាករ ដៃគូ គូប្រកួត និងមនុស្សម្នាក់។ សម្រាប់រឿងនោះតែមួយ ខ្ញុំសូមអរគុណ។ សូមសំណាងល្អក្នុងការផ្សងព្រេងថ្មីរបស់អ្នក”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT