Dybala ​ថា​គ្មាន​បំណង​ចង់​ទៅ​លេង​នៅ Man Utd ​ទេ

ខ្សែ​ប្រយុទ្ធ ​Paulo Dybala  ​របស់​ក្រុម Juventus ​បាន​បដិសេធ​ចំពោះ​រឿង​ដែល​ថា​ខ្លួន​មាន​ចិត្ត​ចង់​ចាកចេញ​ទៅ​លេង​ឱ្យ​ក្រុម Manchester United ​នា​រដូវ​កាល​ខាង​មុខ​នេះ។

Man Utd ​ដាក់​គោលដៅ​យក Dybala ​តាំង​ពី​រដូវ​ក្ដៅ​កន្លង​ទៅ​ម្ល៉េះ ​ប៉ុន្តែ​មិន​ត្រូវ​គ្នា​រឿង​តម្លៃ​ជាមួយ​ក្រុម Juventus ​។ ដោយ​ឡែក​សម្រាប់​សាមី​ខ្លួន​វិញ ​ក៏​បាន​ឆ្លើយ​ចំពោះ​រឿង​នេះ​ដែរ​ថា ​ខ្លួន​មិន​មាន​ចិត្ត​ចង់​ចាកចេញ​ទៅ​ណា​នៅ​ឡើយ​ទេ ព្រោះ​ថា​បច្ចុប្បន្ន​នេះ​សប្បាយ​ចិត្ត​លេង​ឱ្យ​ក្រុម​នៅ​អ៊ីតាលី។

“ខ្ញុំ​មិន​បាន​គិត​ពី​ទីផ្សារ​ដោះដូរ​កីឡាករ​ទេ។ បច្ចុប្បន្ន​ខ្ញុំ​សប្បាយ​ចិត្ត​នៅ Juventus ​ហើយ​កំពុង​ផ្តោត​អារម្មណ៍​ឈ្នះ​ពាន​ទាំង​អស់​នៅ​ទី​នេះ។ នៅ Juventus ​យើង​តែងតែ​ចង់​ធ្វើ​ឱ្យ​ល្អ​បំផុត ​ហើយ​គោលដៅ​ធំ​របស់​ក្លឹប​គឺ​យក Champions League ​យើង​នឹង​ប្រឹងប្រែង​ឱ្យ​ខ្លាំង​បំផុត​នៅ​ឆ្នាំ​នេះ ​ដើម្បី​ទទួល​បាន​ជោគជ័យ”។ ​សម្ដី​របស់ Dybala ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT