ខ្សែប្រយុទ្ធ Neymar Jr. របស់ក្លឹប Paris Saint-Germain (PSG) បានបង្ហើបថាគាត់ចង់ត្រលប់ទៅប្រេស៊ីលវិញ ហើយលេងឱ្យ Santos។ និយាយទៅកាន់ Band Sports កំពូលតារាប្រេស៊ីលបានអះអាងថា ជីវិតរបស់កីឡាករបាល់ទាត់អាចមានភាពស្វាហាប់ និងពោរពេញដោយការភ្ញាក់ផ្អើល។គាត់បាននិយាយថា៖
“ជីវិតរបស់កីឡាករបាល់ទាត់គឺមានភាពស្វាហាប់ណាស់។ ពេលខ្លះអ្នកនៅកន្លែងមួយ ហើយបន្ទាប់មកវាផ្លាស់ប្តូរ។ ជាក់ស្តែងខ្ញុំសុបិនចង់លេងម្តងទៀតនៅប្រេស៊ីល ខ្ញុំសុបិនចង់លេងម្តងទៀតឲ្យ Santos។ ខ្ញុំសង្ឃឹមថា វាអាចកើតឡើងនៅថ្ងៃណាមួយ។ បាល់ទាត់គឺពោរពេញទៅដោយការភ្ញាក់ផ្អើល”។
Neymar ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពី PSG នៅរដូវក្តៅ។ ខ្សែបម្រើស្លាបត្រូវបានគេរំពឹងថានឹងមានជម្រើសច្រើន។ ការជួបគ្នាជាថ្មីជាមួយ Barcelona គឺស្ថិតក្នុងព័ត៌មានចចាមអារ៉ាម ខណៈក្រុមនៅ Premier League ក៏មានពាក្យចចាមអារ៉ាមថាមានការចាប់អារម្មណ៍ផងដែរ៕