នេះ​កីឡាករ ៥ រូប មាន ៤ ​មិន​អាច​ដើរ​តាម​បេះដូង រំលង​ក្តី​ស្រមៃ បែរ​ត្រូវផ្លាស់​ទៅ​ក្លឹប​ដទៃ​វិញ

មនុស្ស​យើង​ម្នាក់ៗ​មិន​ថា​កំពុង​បម្រើ​អាជីព​ការងារ ឬ​របររកស៊ី​អ្វី​ទេ តែងតែ​មាន​ក្តីស្រមៃ មាន​គោលដៅ​ក្នុង​ជីវិត ខ្លះ​បាន​ដាំ​ជាប់​វា​ឡើង​ទៅ​ក្នុង​បេះដូង តាំង​ពី​កាល​នៅ​កុមារភាព។ ដោយឡែក​ងាក​មក​ក្នុង​ពិភព​បាល់ទាត់​ឯ​ណេះ ភាគតិច​ណាស់​ដែល​កីឡាករ​អាច​តស៊ូ ស្ម័គ្រស្មោះ ដល់សម្រេចឈោងបានវត្តមានជាមួយក្លឹប​ក្នុង​ក្តីស្រមៃ​កាល​ពី​នៅ​ក្មេង ខ្លះ​ទៅ កាលនៅ​ក្មេង​ស្រលាញ់​ផ្សេង ដល់តែធំ​ឡើង​ស្រលាញ់​ផ្សឹង។

CTS Sports បង្ហាញ​កីឡាករ ៥ រូប មាន ៤ រូប​ហើយ ​ដើរ​រំលង​ក្តីស្រមៃ​ខ្លួន​ឯង ហើយ​បាន​ទៅ​ចូលរួម​នៅ​ក្លឹប​ដទៃ ក្រោម​ហេតុផល​ផ្សេងៗ​ពី​គ្នា៖

៥) Khvicha Kvaratskhelia

ខ្សែ​ប្រយុទ្ធ​វ័យ ២២ ឆ្នាំ កំពុង​ជាប់​កុងត្រា​រយៈ​ពេល​យូរ​នៅ​ក្លឹប Napoli តែ​ជានិច្ចកាល​បាន​អះអាង​ឥត​លាក់លៀម​ថា ខ្លួន​ពិត​ជា​ស្រលាញ់ ពិត​ជា​ចង់​ទៅ​ចូលរួម​នៅ Real Madrid ជា​ក្លឹប​ក្នុង​ក្តីស្រមៃ​អស់​កាល​ជា​យូរ។

ទោះ​ជា​យ៉ាង​ណា​ដោយសារ​ហេតុផល​រាំងស្ទះ ដូច​កត្តា​ការ​ចរចា​មិន​ត្រូវរ៉ូវ និង​មូលហេតុ​ដែល​ប្រធាន​ក្លឹប រួម​ទាំង​ឪពុក​ព្យាយាម​ចង់​ឲ្យ​កីឡាករ​សញ្ជាតិ​ហ្សកហ្សី​ទៅ​ចូលរួម​នៅ​ Barcelona ទើប​សម្រេច​ឲ្យ Kvaratskhelia បន្ត​នៅ​ក្លឹប​អ៊ីតាលី ហើយ​ត្រូវ​រង់ចាំ​មើល​ឱកាស​ល្អ ជាមួយ​ការ​ផ្ទេរ​ទៅ​ចូលរួម​នៅ​អធិរាជ​ស។

៤) Kylian Mbappe

ឃើញ​ចចាមអារ៉ាម​ផ្សារភ្ជាប់​ឥតល្ហែ ពាក់ព័ន្ធ​កីឡាករ​បារាំង​នឹង​ក្លឹប​ស្ថិត​ក្នុង​ប្រទេស​អេស្ប៉ាញ តិច​ច្រឡំ​ទៅ ថា Mbappe កាល​នៅ​តូច​មាន​ចិត្ត​ចង់​ទៅ​ចូលរួម​ទី​នោះ។ ជា​ការ​ពិត ក្លឹប​ដែល​គេ​ស្រលាញ់​កំឡុង​ពេល​ធំធាត់ មិនមែន PSG ហើយ​ក៏កាន់តែ​មិនមែន Real Madrid ផ្ទុយ​ទៅ​វិញ​គឺ AC Milan នៅ​ប្រទេស​អ៊ីតាលី។

ហេតុផល​ត្រង់​ថា ខ្សែ​ប្រយុទ្ធ​ជំនាញ​ជើង​សង​ខាង បាន​មើល​ថែ​ដោយ​ម៉ែ​ដោះ​ជនជាតិ​អ៊ីតាលី ជា​អ្នក​រស់នៅ​ក្នុង​ទីក្រុង Milan ហើយ​រស់នៅ​ជាមួយ​យូរ​ទៅ​ក៏​ដាក់​ចិត្ត ដាក់​គំនិត​ គិត​ឃើញ​ដូច​គ្នា​ ​ថា AC Milan ជា​ក្លឹប​ដ៏​ល្អ​មួយកាល​នោះ។

៣) Jadon Sancho

អតីតកាល​ធ្លាប់​ឈរ​ជើង​ឲ្យ Man City បន្ទាប់​មក​ធំធាត់​សមត្ថភាព​នៅ Dortmund មុន​ចូលរួម​ជាមួយ Man United ទល់​សព្វថ្ងៃ តែ​ក្លឹប​ក្នុង​ក្តីស្រមៃ​កាល​នៅ​តូច​របស់​ស្លាប​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​គឺ​តោ​ខៀវ Chelsea។ Sancho ធ្លាប់​លើក​ឡើង៖ “វីរបុរស​សញ្ជាតិ​អង់គ្លេស​ដែល​ខ្ញុំ​ស្រលាញ់​គឺ Frank Lampard ហើយ​តាំង​ពី​តូច​មក និយាយ​ដោយ​ស្មោះ ​ខ្ញុំ​ជា​អ្នក​គាំទ្រ Chelsea”។

២) Vinicius Jr

នេះ​គឺ​ជា​កីឡាករ​តែ​ម្នាក់​គត់ ដែល​បាន​ដាក់​ក្តីស្រមៃ​ច្បាស់លាស់​តាំង​នៅ​តូច ហើយ​ក៏​ពេល​នេះ​អាច​សម្រេច​វា​បាន​ផង​ដែរ។ Vinicius ​មាន​ចិត្ត​ស្រលាញ់ និង​ចង់​មក​ចូលរួម​ជាមួយ Real Madrid តាំង​ពី​ដំបូង​មក រួច​ក្តីស្រមៃ​រក​បាន​គ្រាប់​បាល់​នៅ ‘El Clasico’ និង​ឈ្នះ Champions League គឺ​សម្រេច​បាន​ហើយ នៅ​ឡើយ​តែ​ការ​ឈ្នះ World Cup មួយ​ផ្សេង​ទៀត។

១) Jude Bellingham

អ្នក​ប្រហែល​ច្រឡំ​ធំ​ហើយ បើ​កំពុង​គិត​ថា Bellingham កាល​នៅ​ក្មេង​មាន​ចិត្ត​ចង់​មក​ចូលរួម​នៅ Real Madrid នោះ ផ្ទុយ​ទៅ​វិញ​គឺ​ជា​ក្លឹប​គូ​ប្រជែង Barcelona ឯ​ណោះ​ទេ។ កាល​នៅ​រៀន​ថ្នាក់​បឋម​សិក្សា Bellingham ធ្លាប់​ត្រូវ​បាន​គ្រូ​ឲ្យ​​បំពេញ​ក្តីស្រមៃ​ដូច​បណ្តា​សិស្ស​ឯ​ទៀត ហើយ​គេ​សរសេរ​ថា៖ “ខ្ញុំ​ចង់​ក្លាយ​ជា​កីឡាករ​អាជីព​មួយ​រូប ឲ្យ​ក្លឹប Barcelona និង​ជម្រើស​ជាតិ​អង់គ្លេស”៕

ប្រភព៖ បរទេស

  • នេះ​កីឡាករ ៥ រូប មាន ៤ ​មិន​អាច​ដើរ​តាម​បេះដូង រំលង​ក្តី​ស្រមៃ បែរ​ត្រូវផ្លាស់​ទៅ​ក្លឹប​ដទៃ​វិញ