Cristiano Ronaldo គឺជាកីឡាករដំបូងគេក្នុងចំណោមកីឡាករល្បីៗដែលផ្លាស់ទៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយអ្នកផ្សេងទៀតបានធ្វើតាម ដូចជាអតីតមិត្តរួមក្រុម Real Madrid កីឡាករ Karim Benzema ជាដើម។ដោយមិនសង្ស័យ កត្តាលុយបានជះឥទ្ធិពលដល់កីឡាករទាំងនេះដើម្បីចូលរួមក្នុងក្លឹបអារ៉ាប៊ីសាអូឌីត ហើយកីឡាករជាច្រើនទៀតនៅតែបន្តលេចឈ្មោះឡើង។
យោងតាមគេហទំព័រ The Sun បានឲ្យដឹងថា អារ៉ាប៊ីសាអូឌីត ឥឡូវនេះចាប់អារម្មណ៍ក្នុងការទិញយកកីឡាករ Chelsea រហូតដល់ទៅប្រាំមួយនាក់។
ម្ចាស់ក្លឹបតោខៀវ Chelsea លោក Todd Boehly មានឆន្ទៈក្នុងការបញ្ចេញកីឡាករមួយក្តាប់តូច ដើម្បីអនុវត្តតាមច្បាប់ Financial Fair Play។
កីឡាករដែលអាចចាកចេញពី Chelsea ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតមានដូចជា Pierre-Emerick Aubameyang, Kalidou Koulibaly, Romelu Lukaku, Hakim Ziyech, Edouard Mendy, និង N’Golo Kante។វាគួរតែត្រូវបានកត់សម្គាល់ថាការផ្លាស់ប្តូររបស់ Kante ទៅ Al Ittihad និងការចាកចេញរបស់ Mendy ទៅ Al Ahli ត្រូវបានបញ្ជាក់ដោយអ្នកកាសែត Fabrizio Romano រួចទៅហើយ៕