អ្នកគាំទ្រទាមទារឱ្យ Inter Miami លុបខមិនដែលហៅ Ronaldo ថាជា GOAT ឱ្យបានឆាប់

បន្ទាប់ពីការរំពឹងទុកយ៉ាងខ្លាំងជាច្រើនសប្តាហ៍ ក្លឹបបានបញ្ជាក់កាលពីដើមខែថា Messi នឹងចូលរួមជាមួយ Inter Miami នៅពេលដែលកិច្ចសន្យារបស់គាត់ជាមួយ Paris Saint Germain នឹងផុតកំណត់នៅចុងខែនេះ។ឥឡូវនេះអ្នកគាំទ្របានរកឃើញការអត្ថាធិប្បាយចាស់មួយដែលបន្សល់ទុកដោយ Inter Miami អំពី Ronaldo។

ត្រលប់ទៅខែធ្នូ កំពូលតារាបាល់ទាត់អាមេរិក Tom Brady បានទៅលេងកីឡដ្ឋាន Old Trafford របស់ Manchester United ហើយក្លឹបបានបង្ហោះវីដេអូ Brady ជួប Ronaldo។

នៅលើវីដេអូ TikTok ក្លឹប MLS បានបន្សល់ទុកនូវខមិនមួយដែលដាក់រូប emoji រូបពពែពីរ ដែលមានន័យថា GOAT ទាំងពីរ។

អ្នក​គាំទ្រ​បាន​ប្រតិកម្ម​យ៉ាង​រហ័ស​លើ​បណ្ដាញ​សង្គម។ម្នាក់បាននិយាយថា៖ “វាមិនទាន់យឺតពេលទេក្នុងការលុបខមិនពពែ GOAT ចេញណាក្លឹប Inter Miami!”

ម្នាក់​ទៀត​បាន​សរសេរថា៖ “សូម្បី Inter Miami ក៏​ដឹង​ថា Cristiano Ronaldo ជា ​GOAT”។

អ្នក​គាំទ្រ​ទី​បី​បាន​បន្ថែម​ថា៖ “គ្មាន​ផ្លូវ​ដែល ​Inter Miami ​ហៅ Ronaldo ថាជា GOAT ​ឡើយ”។

អ្នក​ផ្សេង​ទៀត​បាន​សរសេរ​ថា​៖ “​មក​ឲ្យលឿន ឆាប់លុប​ខមិនចេញ ​មុន​វា​យឺត​ពេល”។

ខណៈ​អ្នក​ទី​ប្រាំ​បាន​បញ្ចេញ​មតិ​ថា​​៖ “​អូ​សម្លាញ់! ខ្ញុំ​ហ៊ាន​ភ្នាល់​ថា​ Admin នឹង​សោកស្ដាយ​ដែល​ហៅ Ronaldo ថា GOAT ​បន្ទាប់​ពី​គេ​បាន Messi”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT