ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេដឹងថាទិញចិញ្ចៀនតម្លៃជាង៦០ម៉ឺនផោន ឱ្យទៅមិត្តស្រី Georgina Rodriguez ក្នុងន័យភ្ជាប់ចិត្តភ្ជាប់និស្ស័យ ក្លាយជាគូដណ្ដឹងនឹងគ្នាតែម្ដង។
ការដែលធ្វើដូច្នេះ ត្រូវបានគេដឹងថា Ronaldo ប្រហែលជាចង់បាននារីម្នាក់ខាងលើពិតប្រាកដហើយ ក្រោយពីឆ្លងកាត់មិត្តស្រីរាប់មិនចង់អស់មកនេះ។ បច្ចុប្បន្នអ្នកទាំងពីរកំពុងរស់នៅជាមួយគ្នាយ៉ាងមានក្ដីសុខ ក្នុងភូមិគ្រឹះប្រទេសអ៊ីតាលី ដោយមានកូនស្រីជាមួយគ្នាម្នាក់ឈ្មោះថា Alana Martina ផងដែរ។
ដោយឡែកកាសែតនៅព័រទុយហ្គាល់វិញ បានចុះផ្សាយថា Georgina បានឆ្លើយយល់ព្រមរៀបការជាមួយ Ronaldo ទៅហើយ ក្រោយពីទទួលបានចិញ្ចៀនខាងលើនេះ។ ដោយនាងបានទៅសាករ៉ូបអាពាហ៍ពិពាហ៍រួចរាល់ហើយផងដែរ៕ប្រភពMirror