ធ្លាប់​ក្រ​ដឹង​ថា​លំបាក ទើប Ronaldo ​ខំ​អត់​សម្រាក ហើយ​ពង្រីក​អាជីវកម្ម​កំពុង​លក់​របស់ ៥ នេះ

កើត​ចេញ​ក្នុង​ទ្រនំ​គ្រួសារ​ក្រ​លំបាក រក​ព្រឹក​ខ្វះ​ល្ងាច ​ជួន​ខ្លះ​ដើរ​ទៅ​បោស​សំរាម​តាម​ផ្លូវ ជួន​ខ្លះ​ដើរ​ទៅ​សុំ​អាហារ​គេ ដើម្បី​តែ​ចម្អែត​ក្រពះ ជា​រួម​ Cristiano Ronaldo ធ្លាប់​បាន​ហែល​កាត់​ការ​លំបាក​ឆ្អែតឆ្អន់​អស់​ហើយ រួច​លោក​ក៏​មិន​ចង់​ធ្លាក់​ទៅ​ក្នុង​ជីវិត​នោះ​ម្តង​ទៀត កាន់​តែ​មិន​ចង់​ឲ្យ​ក្រុម​គ្រួសារ ជា​ពិសេស​កូនៗ​ ជួប​ការ​លំបាក​ជាន់​ដាន​ចាស់​ដូច​ជា​កុមារភាព​ទី​ទាល់​ក្រ​របស់​ខ្លួន។

មក​ទល់​សព្វថ្ងៃ​នេះ បើ​ទោះ​បី​អាច​កើប​ចំណូល​រយ​លាន​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់ តែ​ងាក​ទៅ​ខាង​ក្រៅ​ទីលាន អតីត​ក្មេង​ប្រុស​កើត​លើ​ដី​កោះ Madeira ប្រទេស​ព័រទុយហ្គាល់ ពិត​ជា​បាន​ខិតខំ​ទាំង​យប់​ថ្ងៃ ជ្រៀត​ខ្លួន​ចូល​ទៅ​ក្នុង​អាជីវកម្ម​ខាង​ក្រៅ​បន្ថែម ហើយ​បើ​យើង​មិន​រាប់​ប្រភព​លុយ​ទទួល​បាន​ពី​ការ​ផ្សព្វផ្សាយ លុយ​ចេញ​ពី​ចំណូល​នៃ​ការ​បើក​សណ្ឋាគារ ទៀត​សោត​យីហោ​បង្កើត​ឡើង​ដោយ​បុរស​វ័យ ៣៨ ឆ្នាំ ពេល​នេះ បាន​លេច​រូបរាង​ជាមួយ​ផលិតផល​ ៥ ប្រភេទ កំពុង​ចរាចរ​ចែកចាយ​ទូទាំង​សកលលោក៖

៥) ខោ​ទ្រនាប់ CR7

វា​ជា​ផលិតផល​ដំបូង​ដែល Ronaldo បាន​ចេញ​លក់​ទៅ​លើ​ទីផ្សារ ក្នុង​ឆ្នាំ ២០១៣។ រចនាបថ​សម្គាល់​ម៉ាក​យីហោ ក៏​មិន​ខុស​ពី​ផលិតផល​ដទៃ នេះ​បាន​ដាំ​ជាប់​ពាក្យ “CR7” ទៅ​វ័ណ្ឌ​ជុំវិញ​ចង្កេះ ហើយ​វា​មាន​តម្លៃ​ជា Set ជាប់​ពី ២៥ ទៅ ៥០ ដុល្លារ។

៤) ស្បែក​ជើង CR7

‘Cristiano Ronaldo Footwear’ ជា​យីហោ​ស្បែកជើង​ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៤ ហើយ​មាន​រោងចក្រ​ផលិត​ក្នុង​ប្រទេស​ព័រទុយហ្គាល់​ផ្ទាល់​តែ​ម្តង។ វា​មាន​ច្រើន​ជម្រើស ច្រើន​តម្លៃ ខណៈ​មួយ​ម៉ូដែល​ដូច​បង្ហាញ​ក្នុង​រូប គឺ​ថ្លៃ​ប្រមាណ​ជិត ១១០ ដុល្លារ។

៣) ទឹកអប់ CR7

សុទ្ធ​តែ​ជា​របស់​ដែល​មនុស្ស​ប្រុស​ខ្វះ​មិន​បាន នេះ​រំលង​ចូល​ឆ្នាំ​បន្ទាប់ ២០១៥ ល្បាក់​លោក​នៅ​ឈរ​ជើង​ឲ្យ​ក្លឹប Real Madrid គឺ​បាន​បញ្ចេញ​ការ​លក់​ទឹកអប់​ជា​ច្រើន​ក្លិន ច្រើន​ប្រភេទ ជាមួយ​តម្លៃ​ចាប់​ពី​ជាង ២០ ទៅ​ដល់​ ៦០ ដុល្លារ។

ជាមួយ​ផលិតផល​ទី​បី​នេះ គឺ​ហាក់​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង ដោយ​ឃើញ​បងប្អូន​ទាំង​នៅ​ប៉ែក​អាស៊ី អឺរ៉ុប អាមេរិក​ខាង​ជើង​ក៏​និយម​ទិញ​ប្រើ​ជា​បន្តបន្ទាប់​ផង​ដែរ តាម​រយៈ​ការ​ចែកចាយ​ទៅ​តាម​បណ្តា​ហាង​តូច​ធំ​ជា​ច្រើន​ពាន់​កន្លែង។​

២) វ៉ែនតា CR7

មាន​ទាំង​ប្រភេទ​ពាក់​យក​ម៉ូត​ធម្មតា ប្រភេទ​ការពារ​ចំណាំង​ពី​ពន្លឺ​ព្រះអាទិត្យ ដោយ​អាជីវកម្ម​ដាក់​លក់​វ៉ែនតា​ផ្តើម​ឡើង​នៅ​ល្បាក់​ឆ្នាំ ២០២០។ គ្រប់​ម៉ូត​គ្រប់​ប្រភេទ បើ​អ្នក​មើល​ពី​ចម្ងាយ​នឹង​មិន​ចាប់​អារម្មណ៍​ទេ តែ​បើ​យក​មក​មើល​ឲ្យ​ជិត គឺ​សុទ្ធសឹង​មាន​ដាំ​ជាប់​លេខ ‘7’ ជា​សញ្ញា​សម្គាល់​យីហោ។ ចំពោះ​តម្លៃ​របស់​វា មាន​ចាប់​ពី​ចន្លោះ ១០០ ទៅ​ជាង ២០០ ដុល្លារ​អាមេរិក។

១) ទឹក​រ៉ែ​ធម្មជាតិ URSU

ទើប​តែ​ផលិតផល​ចុង​ក្រោយ​នេះ ដែល​មិន​ប្រើប្រាស់​ឈ្មោះ CR7 ឬ​មាន​លេខ 7 តែ​បែរ​ដាក់​​ជា​លេខ ៩ សម្គាល់​ទៅ​លើ​នោះ​វិញ។ ការ​អះអាង​ខ្លះ ថា​មក​ពី​លេខ ៩ ចង់​រំឭក​ដល់​លេខ​អាវ​ចាស់​របស់​លោក​កាល​នៅ Real Madrid ខ្លះ​ថា​ជា​លេខ​តំណាង​ដល់​កម្រិត pH ស្មើ​នឹង​តួ​លេខ​នៃ​ជាតិ​អាល់កាឡាំង គឺ​សំដៅ​ដល់​ទឹក​រ៉ែ​ធម្មជាតិ​នោះ​ឯង។

ចំពោះ​តម្លៃ​ទឹក​ទទួល​ទាន​ខាង​លើ លក់​លើ​ទីផ្សារ​នៅ​ប្រទេស​អេស្ប៉ាញ មួយ​ដប​ចន្លោះ​ពី ០,៧៥ ទៅ ០,៨៥ ដុល្លារ មាន​ប្រភេទ ៥០០ មីលីលីត្រ និង ១,៥ លីត្រ។

សរុបមក យើងចាប់​អារម្មណ៍​ត្រង់​គ្រប់​ផលិតផល​ទាំង​អស់​ដូច​បាន​រៀបរាប់​ខាង​លើ CR7 មិន​ហត់​នឹង​ជួល​តារា​ណា ឬ​មាន​ចាត់តាំង BA ណា​ មក​ផ្សព្វផ្សាយ​ឲ្យឡើយ ផ្ទុយ​ទៅ​វិញ​លក់​ខ្លួន​ឯង ​ធ្វើ​ទីផ្សារ​ខ្លួន​ឯង កើប​លុយ​ចូល​ហោប៉ៅ​ខ្លួន​ឯង ជា​រួម​គឺ​ពេញ​លក្ខណៈ​មួយ​ចប់។ ចុះ​សម្រាប់​បងប្អូន​យើង​វិញ ចំណោម​ផលិតផល​ទាំង​អស់ តើ​ធ្លាប់​បាន​ប្រើប្រាស់​ផលិតផល​ណា​ខ្លះ​ហើយ​របស់ Ronaldo បើ​មាន​ជួយ​ផ្ញើ​រូប​តាម​ប្រអប់ Comment ខាង​ក្រោម​វីដេអូ​ផង៕

ប្រភព៖ បរទេស

  • ធ្លាប់​ក្រ​ដឹង​ថា​លំបាក ទើប Ronaldo ​ខំ​អត់​សម្រាក ហើយ​ពង្រីក​អាជីវកម្ម​កំពុង​លក់​របស់ ៥ នេះ