ក្របខណ្ឌកំពូលរបស់អង់គ្លេស English Premier League នឹងដាក់ដំណើរការប្រើប្រាស់បច្ចេកវិទ្យា VAR (Video Assistant Referee) ចាប់ពីរដូវកាលក្រោយនេះទៅហើយ។
VAR ជាបច្ចេកវិទ្យាមួយដែល FIFA ប្រើបានយ៉ាងជោគជ័យកាលនៅ World Cup 2018 ។ ក្រោយមកទៀត មានលីគនៅតំបន់អឺរ៉ុបជាច្រើនដូចជាអាល្លឺម៉ង់ អេស្ប៉ាញ និងអ៊ីតាលីជាដើម បានដាក់ឱ្យប្រើប្រាស់វីដេអូជំនួយអាជ្ញាកណ្ដាលនេះហើយនារដូវកាលនេះ ដើម្បីឱ្យការប្រកួតកាន់តែយុត្តិធម៌។ ដោយឡែកនៅអង់គ្លេស មិនទាន់មានដាក់ប្រើប្រាស់នៅឡើយទេ នារដូវកាលនេះ។
ប៉ុន្តែក្រោយពីខាងក្លឹប និងថ្នាក់ដឹកនាំលីគអង់គ្លេសបានប្រជុំគ្នាសម្រេចរួចមក ពួកគេក៏បានយោបល់ជារួមមួយ។ ដោយចាប់ពីរដូវកាលក្រោយទៅ បច្ចេកវិទ្យា VAR នឹងមានវត្តមាននៅអង់គ្លេសជាផ្លូវការហើយ។ ដំណឹងល្អដូចគ្នានេះដែរ VAR ក៏នឹងត្រូវដាក់ឱ្យប្រើប្រាស់ក្នុងការប្រកួត UEFA Champions League ចាប់ពីរដូវកាលក្រោយដូចគ្នា៕