អ្នកចាត់ការក្លឹប Manchester City លោក Pep Guardiola បានច្រានចោលការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Paris Saint-Germain កីឡាករ Kylian Mbappe ដោយលើកឡើងថា Real Madrid គឺជាគោលដៅដ៏ល្អរបស់គាត់។Mbappe បានផ្ញើរលិខិតបង្ហាញពីចេតនារបស់គាត់ក្នុងការមិនបន្តកិច្ចសន្យារបស់គាត់លើសពីការផុតកំណត់ឆ្នាំ២០២៤ ហើយ Real Madrid ជាក្លឹបដែលគាត់តែងតែពេញចិត្តក្នុងការផ្ទេរទៅលេងទីនោះជាងក្លឹបនានាទាំងអស់។
ឥឡូវនេះលោក Guardiola បានច្រានចោលការចុះកុងត្រារបស់ Manchester City លើខ្សែប្រយុទ្ធ PSG ថា៖
“យើងនឹងមិនចុះហត្ថលេខាលើ Kylian Mbappe ទេ គាត់មិនចូលរួមជាមួយ Man City ទេ អ្នកទាំងអស់គ្នាដឹងពីកន្លែងដែលគាត់ចង់ទៅហើយ”។
លោក Guardiola មិនត្រូវការខ្សែប្រយុទ្ធថ្មីទេ បន្ទាប់ពីបានទាក់ទាញ Erling Haaland មកកាន់ Etihad កាលពីរដូវក្តៅមុន។ កីឡាករសញ្ជាតិន័រវែសបានសម្របខ្លួនទៅនឹងជីវិតនៅ Manchester City ដោយភាពងាយស្រួល ដោយស៊ុតបញ្ចូលទីបាន ៥២គ្រាប់ក្នុង ៥៣ប្រកួតនៅគ្រប់ការប្រកួតទាំងអស់។
ប្រភព៖ បរទេស