Messi ថាគាត់រីករាយជាមួយនឹងការសម្រេចចិត្តទៅ Inter Miami ដោយមិនទៅ Barcelona

Lionel Messi លើកឡើងថាគាត់សប្បាយចិត្តនឹងការសម្រេចចិត្តរបស់គាត់ក្នុងការបដិសេធការវិលត្រឡប់ទៅកាន់ក្លឹប Barcelona វិញនៅរដូវក្តៅនេះ ដើម្បីទទួលយកការប្រកួតប្រជែងថ្មីជាមួយក្លឹប Inter Miami របស់ MLS។Barcelona បានប្តេជ្ញាចិត្តក្នុងការចុះហត្ថលេខាលើ Messi ឡើងវិញនៅមុនរដូវកាលក្រោយ ក្រោយកុងត្រានៅ PSG មកដល់ថ្ងៃផុតកំណត់។ ប៉ុន្តែទោះបីជាយ៉ាងណា ការកំណត់ផ្នែកហិរញ្ញវត្ថុមានន័យថា ពួកគេមិនអាចចុះកិច្ចសន្យាថ្មីរបស់គាត់បានទេ។

នៅពេលគាត់ផ្លាស់ទៅ Miami ត្រូវបានប្រកាស កីឡាករវ័យ ៣៥ឆ្នាំរូបនេះបាននិយាយថា គាត់ចង់គ្រប់គ្រងការសម្រេចចិត្តទាំងស្រុង ហើយមិនផ្ញើវាសនានៅក្នុងដៃអ្នកដ៏ទៃ ដូចករណីនៅឆ្នាំ២០២១ នោះទេ។

ប៉ុន្តែទោះបីជា Inter Miami ស្ថិតនៅបាតតារាងលីគ ខណៈដែល Messi ត្រៀមចូលរួមនៅពេលដែលទីផ្សារដោះដូរកីឡាករពាក់កណ្តាលរដូវកាល MLS បើកនៅខែក្រោយ គាត់មិនសោកស្តាយចំពោះការជ្រើសរើសនេះទេ។

គាត់បានប្រាប់ Publica ក្នុងប្រទេសអាហ្សង់ទីនថា៖

“ខ្ញុំសុខសប្បាយជាធម្មតាទេ។ ដំបូង យើងមានគំនិតខុសគ្នា ដោយមិនចូលរួមជាមួយ Inter Miami ទេ។យើងរីករាយនឹងការសម្រេចចិត្តដែលបានធ្វើឡើង។ ខ្ញុំត្រៀមខ្លួន និងចង់ប្រឈមមុខនឹងបញ្ហាប្រឈមថ្មីនេះ ទៅនឹងការផ្លាស់ប្តូរនេះ។ វាជាជំហានដ៏សំខាន់មួយ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ខ្ញុំដឹងាអត្ថន័យពីអ្វីដែលខ្ញុំកំពុងធ្វើ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT