Erling Haaland ត្រូវបានអ្នក​គាំទ្រ​ន័រវេសស្រែក Boo ក្រោយ​ចាញ់​ស្កុតឡែន

អ្នកគាំទ្រន័រវេសមួយផ្នែកបានស្រែកហ៊ោរកញ្ជ្រៀវឌឺដងដល់កំពូលតារាឆ្នើមរបស់ក្រុម Manchester City កីឡាករ Erling Haaland បន្ទាប់ពីគាត់បានចូលឡានក្រុមភ្លាមៗជំនួសឱ្យការជួបពួកគេ។ ន័រវែសបានរងបរាជ័យយ៉ាងគួរឱ្យភ្ញាក់ផ្អើលក្នុងលទ្ធផល ២-១ ទល់នឹងស្កុតឡែនក្នុងការប្រកួតជម្រុះ UEFA Euro ២០២៤ ចុងក្រោយរបស់ពួកគេ។Haaland បើកការស៊ុតបញ្ចូលទីដោយការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី៦១។ ទោះជាយ៉ាងណាក៏ដោយ គ្រាប់បាល់ចុងម៉ោងពីរគ្រាប់របស់ Lyndon Dykes និង Kenny McLean ធ្វើឲ្យក្រុមស្កុតឡេនទទួលបានជ័យជំនះ។
Haaland ដែលជាវីរបុរសនៃរដូវកាលឈ្នះពានបីរបស់ Manchester City ខណៈដែលគាត់បានស៊ុតបញ្ចូលទីបាន ៥២គ្រាប់នៅគ្រប់ការប្រកួតនោះ បានជៀសវាងការជួបជាមួយអ្នកគាំទ្រមួយចំនួនរបស់គាត់ ហើយបានចូលឡានក្រុមភ្លាមៗបន្ទាប់ពីបញ្ចប់ការប្រកួត។ នេះ​ជា​លទ្ធផល​នៅ​ក្នុង​ផ្នែក​មួយ​នៃ​អ្នក​គាំទ្រ​បាន​ស្រែក​ចំអក​សំដៅ​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​ដ៏​មាន​ឥទ្ធិពលនោះ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT