អ្នកចាំទី David de Gea របស់ក្រុម Manchester United ត្រូវបានគេរំពឹងថានឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះ បន្ទាប់ពីរយៈពេល ១២ឆ្នាំនៅ Old Trafford។De Gea វ័យ ៣២ឆ្នាំនឹងផុតកុងត្រានៅចុងខែនេះហើយ Man Utd នឹងអនុញ្ញាតឱ្យគាត់ចាកចេញដោយមិនគិតថ្លៃផ្ទេរ នេះបើយោងតាមកាសែត The Mirror។
United មានជម្រើសក្នុងការបន្តកុងត្រារបស់ De Gea ដល់មួយឆ្នាំទៀត ប៉ុន្តែការបន្កកិច្ចព្រមព្រៀងថ្មីសម្រាប់កីឡាករសញ្ជាតិអេស្ប៉ាញទំនងជាពិបាកកើតឡើង។
United ចង់ឱ្យ De Gea ទទួលយកការកាត់បន្ថយប្រាក់ខែបច្ចុប្បន្នរបស់គាត់ចំនួន ៣៧៥,០០០ផោនក្នុងមួយសប្តាហ៍ ដើម្បីបន្តនៅ Old Trafford។
ប៉ុន្តែប្រភពបានប្រាប់ The Mirror ថាការចរចាកំពុងឆ្ពោះទៅរកចំនុចអវិជ្ជមាន រហូតមកដល់ពេលនេះ De Gea មិនមានឆន្ទៈក្នុងការយល់ព្រមលើប្រាក់ឈ្នួលទាបជាងនេះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្លឹបបានបញ្ជាក់ថាការចរចាកិច្ចសន្យានៅតែបើកចំហជាមួយកីឡាករអេស្ប៉ាញ៕