Rashford បានបិទទូរទស្សន៍ បន្ទាប់ពីមើលគូប្រជែង Manchester United ឈ្នះ Champions League កាលពីយប់ថ្ងៃសៅរ៍។ការមកដល់របស់ Erik ten Hag បានជំរុញឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងក្រុម Manchester United នៅរដូវកាលនេះ ជាមួយនឹងការឈ្នះពាន រង្វាន់ Carabao Cup កាលពីខែកុម្ភៈ និងទទួលបានចំណាត់ថ្នាក់លេខបីក្នុងក្របខ័ណ្ឌ Premier League។
ប៉ុន្តែ Man City បានបញ្ចប់ភាពជោគជ័យមួយរបស់ United នៅ Wembley ដោយយកឈ្នះពានរង្វាន់ FA Cup។ Pep Guardiola បានបន្តផ្តួលក្រុម Inter Milan ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ជាការប្រកួតដែល Rashford បានមើលតាមទូរទស្សន៍។
Rashford បាននិយាយពីការឈ្នះពាន Champions League របស់ Man City ដែលជាពានទីបីថា៖
“ខ្ញុំចូលចិត្តមើលបាល់ទាត់ ខ្ញុំចូលចិត្តមើលការប្រកួតធំៗ ដូច្នេះហើយជាខ្ញុំមើលការប្រកួតនេះ។ ប៉ុន្តែបន្ទាប់ពីពួកគេឈ្នះការប្រកួតនេះ ខ្ញុំមិនចាំបាច់មើលពួកគេអបអរ និងរឿងទាំងអស់នោះទេ បាទ ខ្ញុំបានបិទទូរទស្សន៍!”៕
ប្រភព៖ បរទេស