ខ្សែប្រយុទ្ធក្រុម Tottenham Hotspur និងប្រេស៊ីល Richarlison បានសារភាពថាគាត់សុបិនចង់ចុះហត្ថលេខាលេងឲ្យ Real Madrid នាពេលអនាគត។Richarilson បានចូលរួមជាមួយ Tottenham កំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ២០២២ ក្នុងតម្លៃមួយដែលអាចឈានដល់ ៦០លានផោន ប៉ុន្តែភាគច្រើនបានបរាជ័យក្នុងការឡើងថ្លៃរបស់គាត់ក្នុងអំឡុងពេលយុទ្ធនាការដំបូងរបស់គាត់ជាមួយមាន់ខ្នាយមាស។
ក្នុងការបង្ហាញខ្លួនចំនួន ២៧ប្រកួតក្នុងក្របខ័ណ្ឌ Premier League ក្នុងរដូវកាល ២០២២/២៣ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានរកគ្រាប់បាល់ បានតែ មួយគ្រាប់ប៉ុណ្ណោះសម្រាប់ក្លឹប ទោះបីជាគាត់បានបន្ថែមចំនួនពីរគ្រាប់ទៀតនៅក្នុងយុទ្ធនាការ UEFA Champions League របស់ពួកគេក៏ដោយ។ថ្វីបើគាត់មិនសូវបង្ហាញទម្រង់លេងពេញមួយរដូវកាលមុនក៏ដោយ ប៉ុន្តែ Richarlison ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅ Real Madrid មួយផ្នែកដោយសារតែទំនាក់ទំនងរបស់គាត់ជាមួយអ្នកចាត់ការ Carlo Ancelotti ដែលអ្នកទាំងពីរធ្លាប់បានធ្វើការជាមួយគ្នានៅ Everton។
ក្នុងអំឡុងសន្និសីទសារព័ត៌មានពេលបំពេញកាតព្វកិច្ចជម្រើសជាតិ Richarlison ត្រូវបានគេសួរអំពីការផ្សារភ្ជាប់ការផ្ទេរនេះ ដោយគាត់បានឆ្លើយតបថា
“Real Madrid គឺជាក្លឹបដ៏ធំបំផុតនៅលើពិភពលោក ហើយកីឡាករគ្រប់រូបចង់ពាក់អាវរបស់ពួកគេ។ ប៉ុន្តែខ្ញុំមានក្លឹបមួយ កិច្ចសន្យាមួយ ខ្ញុំត្រូវតែបង្ហាញឲ្យឃើញថាហេតុអ្វីបានជា Tottenham ទិញខ្ញុំក្នុងតម្លៃខ្ពស់។ ប៉ុន្តែកីឡាករណាក៏ដោយ ក៏ស្រមៃចង់លេងឱ្យ Real Madrid ដែរ”៕
ប្រភព៖ បរទេស