Chelsea ត្រៀមវ៉ៃចេញកីឡាករ ១២នាក់ ប៉ុន្តែមិនមាន Romelu Lukaku

ក្រុមតោខៀវគ្រោងនឹងធ្វើការផ្លាស់ប្តូរដ៏សំខាន់សម្រាប់រដូវកាលដំបូងរបស់លោក Mauricio Pochettino នៅកីឡដ្ឋាន Stamford Bridge។គាត់ត្រូវបានតែងតាំងកាលពីខែមុន ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលពីរឆ្នាំជាមួយនឹងជម្រើសក្នុងការបន្តរយៈពេលមួយឆ្នាំទៀត។

ហើយគាត់ហាក់ដូចជាមានទីផ្សារដោះដូរកីឡាករដ៏មមាញឹក ជាមួយនឹងរបាយការណ៍ដែលអះអាងថាក្រុមទីក្រុងឡុងដ៍ខាងលិច កំពុងពិចារណា កាត់ផ្តាច់ទំនាក់ទំនងជាមួយកីឡាករចំនួន ១២នាក់។

Chelsea បានទិញកីឡាករចូលយ៉ាងច្រើននៅក្នុងទីផ្សារដោះដូរកីឡាករពីរចុងក្រោយ ជាពិសេសការចាប់យក Enzo Fernandez និង Mykhailo Mudryk។

ដើម្បីធ្វើឱ្យបញ្ជីកីឡាកររបស់ពួកគេមានតុល្យភាព ក្លឹបនឹងសម្លឹងរកការនាំចេញកីឡាករជាច្រើននៅរដូវក្តៅនេះ នេះបើយោងតាមកាសែត Daily Mail។

Mateo Kovacic កំពុងបញ្ចប់ការផ្ទេរទៅកាន់ក្រុម Manchester City ដែលទើបតែឈ្នះពានបី។ N’Golo Kante ជិតឈានដល់ការផ្លាស់ទៅអារ៉ាប៊ីសាអូឌីត ខណៈដែល Mason Mount ត្រូវបាន Manchester United ចង់បាន ដែលត្រូវបានគេជឿថាចាប់អារម្មណ៍ក្នុងការទិញសេវាកម្មរបស់គាត់នៅមុនយុទ្ធនាការ ២០២៣/២៤។

Kai Havertz និង Conor Gallagher ក៏ត្រូវបានចាត់ទុកថាក្លឹបមិនមានតម្រូវការផងដែរ។ Arsenal ​បាន​ចូលរួមប្រជែងយក​កីឡាករ​អាល្លឺម៉ង់ ខណៈ Newcastle United ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​តាម​ដាន​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស។ ក្នុងនោះក៏មានខ្សែបម្រើស្លាប Christian Pulisic និង Hakim Ziyech ក៏ដូចជាអ្នកចាំទី Eduoard Mendy ផងដែរ។

Ruben Loftus-Cheek, Callum Hudson-Odoi, Nathan Baxter និង Ian Maatsen ជាកីឡាករចុងក្រោយ បង្រ្គប់ទាំង ១២នាក់។

សម្រាប់ Lukaku របាយការណ៍បាននិយាយថា Chelsea នឹងប្រាប់កីឡាករវ័យ ៣០ឆ្នាំថាពួកគេរីករាយក្នុងការធ្វើការជាមួយគាត់នៅរដូវកាលក្រោយ៕

  • Chelsea ត្រៀមវ៉ៃចេញកីឡាករ ១២នាក់ ប៉ុន្តែមិនមាន Romelu Lukaku