Chelsea ផ្តល់កីឡាករប្រាំនាក់ដល់ Juventus ជាថ្នូរដោះដូរកីឡាករ Dusan Vlahovic

Chelsea បានប្រាប់ Juventus ថាពួកគេអាចជ្រើសរើសពីកីឡាករក្រុមតោខៀវចំនួនប្រាំនាក់ ដើម្បីជាផ្នែកមួយនៃកិច្ចព្រមព្រៀងដោះដូរយកកីឡាករ Dusan Vlahovic។Dusan Vlahovic បាន​ចុះ​ហត្ថលេខា​ឱ្យ Juventus ក្នុង​ខែ​មករា ឆ្នាំ​២០២២ ហើយបានស៊ុតបាល់បញ្ចូលទី ១០គ្រាប់ក្នុង ២៧ប្រកួតក្នុងរដូវកាលនេះ ដែលជួយឲ្យក្រុមយក្សអ៊ីតាលីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខបួន ក្នុងក្របខ័ណ្ឌ Serie A ក្រោមកាលៈទេសៈធម្មតា។

យ៉ាង​ណា​មិញ ក្លឹប​ត្រូវ​បាន​កាត់​ចេញ​ ១០​ពិន្ទុ​ បន្ទាប់​ពី​ត្រូវ​បាន​រក​ឃើញ​ថា​មាន​កំហុស​ពី​ការ​រំលោភ​លើ​ការ​បង្កើន​ដើមទុន ធ្វើឲ្យក្រុមធ្លាក់ទៅលេខ៧ ដោយខកខានក្នុងការប្រកួត Champions League ហើយជំនួសមកវិញនូវវគ្គជម្រុះសម្រាប់ការប្រកួតបាល់ទាត់ Europa Conference League នៅរដូវកាលក្រោយ។ Chelsea របស់លោក Mauricio Pochettino ត្រូវការខ្សែប្រយុទ្ធកណ្តាល ពួកគេត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរសម្រាប់ Vlahovic។

យោងតាមគេហទំព័រ Gazzetta dello Sport ក្លឹប Juventus បានកំណត់តម្លៃ ៨០លានអឺរ៉ូ ដើម្បីលក់កីឡាករវ័យ ២៣ឆ្នាំ។

របាយការណ៍នេះបានអះអាងថាភាគីអ៊ីតាលីត្រូវបានគេប្រាប់ថាពួកគេអាចជ្រើសរើសពីបញ្ជីកីឡាករ Chelsea ប្រាំនាក់ក្នុងកិច្ចព្រមព្រៀងផ្លាស់ប្តូរ ជាផ្នែកមួយបូកនឹងសាច់ប្រាក់សម្រាប់ Vlahovic៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT