Jack Grealish បានសុំអង្វរ Bernardo Silva ឱ្យស្នាក់នៅ កុំឱ្យចាកចេញ អំឡុងពេលនៃការប្រារព្ធពិធីអបអរពានបីដ៏អស្ចារ្យរបស់ពួកគេ។
Silva គឺជាសមាជិកដ៏សំខាន់នៃក្រុមឈ្នះពាន Premier League, Champions League និង FA Cup នៃរដូវកាលនេះ ក៏ដូចជាជោគជ័យរបស់ City កន្លងមក។នៅក្នុងពិធីអបអរពាន Grealish បានលើកដៃសំពះ Bernardo ហើយនិយាយពាក្យថា៖
ទោះបីជាយ៉ាងណាក៏ដោយ វាអាចជាការប្រកួតចុងក្រោយរបស់គាត់សម្រាប់ Man City ដូចដែលគាត់ធ្លាប់បានបញ្ជាក់ជាមួយក្លឹបថាគាត់ចង់ចាកចេញ ហើយថ្មីៗនេះ គាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរនៅរដូវក្តៅនេះ។
Paris Saint-Germain ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរសម្រាប់កីឡាករវ័យ ២៨ឆ្នាំរូបនេះ បន្ទាប់ពីការចាកចេញរបស់ Lionel Messi។
PSG ហាក់មានភាគរយច្រើនក្នុងការនាំយកតារាជើងឆ្វេងព័រទុយហ្គាល់រូបនេះ ខណៈដែលគាត់ស្គាល់អ្នកដឹកនាំ Luis Campos តាំងពីគាត់នៅ Monaco ខណៈពេលដែលគាត់ក៏ធ្លាប់លេងជាមួយ Kylian Mbappe នៅទីនោះដែរ។
Barcelona ក៏ធ្លាប់មានការទាក់ទងគ្នាកាលពីមុនដែរ ប៉ុន្តែតម្លៃ ៧៥លានផោនរបស់គេអាចនឹងត្រូវរារាំងដំណើរការផ្ទេរនេះ៕
*[Talksport]