កីឡាករវ័យ ២៨ឆ្នាំដែលជាប់កុងត្រាជាមួយ Man City រហូតដល់ឆ្នាំ២០២៥ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយក្រុមរបស់លោក Pep Guardiola ឱ្យសម្រេចបាននូវសមិទ្ធិផលពានបីជាប្រវត្តិសាស្ត្រ ដោយជាប់នៅក្នុងក្រុមល្អបំផុតប្រចាំរដូវកាលក្នុងក្របខ័ណ្ឌ Champions League ដែលជាការ កត់សម្គាល់ខ្លាំងបំផុតនោះ នៅពេលស៊ុតបញ្ចូលទីក្នុងលទ្ធផល ៤-០ យកឈ្នះលើក្រុម Real Madrid ក្នុងជើងទីពីរនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលជា ដៃគូគីឡូធ្ងន់របស់ពួកគេ។ការទទួលជ័យជម្នះ ១-០ លើក្រុម Inter នៅវគ្គផ្តាច់ព្រ័ត្រ Champions League គឺជាពានរង្វាន់ទី១៤ នៃអាជីពរបស់ Silva ដែលបានចាប់ផ្តើមនៅក្នុង ខែឧសភា ឆ្នាំ២០១៧ នៅពេលដែលម្ចាស់ជើងឯក Premier League បានយល់ព្រមបង់ប្រាក់ឱ្យ Monaco លើសពី ៦០លានផោន។
ប៉ុន្តែទោះបីជា City បានបន្តជោគជ័យក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះក៏ដោយ ក៏អនាគតរបស់ Silva នៅក្លឹបកាន់តែមានភាពមិនច្បាស់លាស់។
គាត់បានសារភាពនៅខែសីហា ឆ្នាំ២០២២ ចំពេលមានទំនាក់ទំនងខ្លាំងជាមួយ Barcelona និង Paris Saint-Germain ថា ទោះបីជាគាត់សប្បាយចិត្តនៅ City ប៉ុន្តែគាត់មិនដឹងថានឹងមានអ្វីកើតឡើងនាពេលអនាគតនោះទេ។ បន្ទាប់មកបានបង្ហាញនៅខែកញ្ញា ឆ្នាំ២០២២ ថាកីឡាករអន្តរជាតិព័រទុយហ្គាល់ គឺជាគោលដៅផ្ទេរអាទិភាពមួយរបស់ Barca ហើយក្លឹបយក្សកាតាឡានថែមទាំងបានឃើញការចរចារខែមករាត្រូវបានបដិសេធដោយ City។Silva បានប្រាប់ Man City ពីចេតនារបស់គាត់ក្នុងការស្វែងរកការប្រកួតប្រជែងថ្មី គាត់បានបញ្ជាក់ម្តងទៀតនូវបំណងប្រាថ្នារបស់គាត់ក្នុងការចាកចេញ នៅរដូវក្តៅនេះ ដោយក្លឹបមានឆន្ទៈក្នុងការធ្វើអាជីវកម្មដែលផ្តល់ឱ្យពួកគេទទួលបានការផ្តល់ជូនប្រហែល ៧៥លានផោន៕
ប្រភព៖ បរទេស