Steven Gerrard ត្រូវបានទាក់ទងដោយភាគីអារ៉ាប៊ីសាអូឌីត អំពីការក្លាយជាអ្នកគ្រប់គ្រងបន្ទាប់របស់ពួកគេ ចំពេលមានលំហូរនៃកីឡាករផ្លាស់ទៅ មជ្ឈឹមបូព៌ា។Cristiano Ronaldo បានចូលរួមជាមួយក្រុម Al Nassr បន្តាប់បមកអតីតមិត្តរួមក្រុម Real Madrid កីឡាករ Karim Benzema បានចុះហត្ថលេខាជាមួយ Al Ittihad ដោយបានយល់ព្រមលើកិច្ចសន្យារយៈពេល ៣ឆ្នាំ ខណៈ N’Golo Kante ក៏បានចូលរួមជាមួយក្លឹប Al Ittihad ផងដែរ។
Luka Modric និង Sergio Ramos ក្នុងចំណោមអ្នកផ្សេងទៀត ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។
ហើយវាហាក់បីដូចជាក្លឹបអារ៉ាប៊ីសាអូឌីតក៏ចង់បានអ្នកចាត់ការខ្ពស់ផងដែរ ដោយមានរបាយការណ៍គួរឱ្យភ្ញាក់ផ្អើលដែលអះអាងថា Gerrard ត្រូវបានទាក់ទងដោយ Al Ettifaq។អតីតអ្នកចាត់ការវ័យ ៤៣ឆ្នាំរូបនេះបានអវត្តមានពីការងារចាប់តាំងពីគាត់ត្រូវបានបណ្តេញចេញនៅ Aston Villa កាលពីខែតុលាឆ្នាំមុន។
របាយការណ៍នេះបានអះអាងថា លោកបានស្វាគមន៍ការផ្តល់ជូននេះ ហើយកំពុងចំណាយពេលដើម្បីពិចារណាមុននឹងធ្វើការសម្រេចចិត្ត៕
ប្រភព៖ បរទេស