អ្នកចាត់ការ Manchester City លោក Pep Guardiola បានបង្ហើបថា លោកបានទទួលសារពីវីរបុរស Manchester United លោក Sir Alex Ferguson នៅមុនការប្រកួត UEFA Champions League វគ្គផ្តាច់ព្រ័ត្រ។City បានក្លាយជាក្រុមទីពីរក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេសដែលឈ្នះពានបី បន្ទាប់ពីទទួលបានពានរង្វាន់អឺរ៉ុបលើកទីមួយរបស់ពួកគេកាលពីយប់ ថ្ងៃសៅរ៍ ដោយបានយកឈ្នះក្រុម Inter ១-០ នៅវគ្គផ្តាច់ព្រ័ត្រ។
ក្រុមតែមួយគត់ផ្សេងទៀតដែលសម្រេចបាននូវស្នាដៃបែបនេះគឺ Man United របស់លោក Ferguson កាលពីឆ្នាំ១៩៩៩ ដោយបានឈ្នះពានរង្វាន់ Premier League និង FA Cup មុនពេលផ្តួលក្រុម Bayern Munich ដោយគ្រាប់បាល់ចុងម៉ោងចំនួនពីរក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ដ៏អស្ចារ្យ។
ថ្លែងទៅកាន់សារព័ត៌មានក្រោយការប្រកួត លោក Guardiola បានសារភាពថាលោក Ferguson បានទាក់ទងគ្នាមុនពេលចាប់ផ្តើមការប្រកួតនៅកីឡដ្ឋាន Ataturk Olympic Stadium។
លោក Guardiola បាននិយាយថា៖
“វាជាកិត្តិយសសម្រាប់ខ្ញុំដែលមានកំណត់ត្រានេះដូចនឹង Sir Alex Ferguson។ ខ្ញុំបានទទួលសារពីគាត់កាលពីព្រឹកមិញ។ វាធ្វើឲ្យខ្ញុំរំភើប វាពិតជាល្អណាស់”៕
ប្រភព៖ បរទេស