យោងតាមសារព័ត៌មាន El Nacional បានឱ្យដឹងថា កីឡាករបីនាក់របស់ក្លឹប Barcelona សប្បាយចិត្តនឹងការសម្រេចចិត្តរបស់ Lionel Messi ក្នុងការមិន វិលត្រឡប់មកក្លឹបវិញ។ប្រហែលជាមានការខកចិត្តនៅកីឡដ្ឋាន Camp Nou បន្ទាប់ពីវីរបុរសអាហ្សង់ទីនបានជ្រើសរើសក្លឹប Inter Miami ជំនួសវិញ។ ទោះជាយ៉ាងណាក៏ដោយ មានការរាយការណ៍ថា Marc-Andre ter Stegen, Ansu Fati និង Ousmane Dembele មិនខកចិត្តនោះទេ។
ដោយបានចែករំលែកបទពិសោធន៍ជាមួយ Messi អំឡុងពេលពួកគេនៅជាមួយគ្នានៅ Barca លោក ter Stegen មិនបានគេចចេញពីការទទួលស្គាល់ការ មិនចុះសម្រុងរបស់ពួកគេនោះទេ។ ពេលថ្លែងអំណរគុណបន្ទាប់ពីការចាកចេញរបស់ Messi អ្នកចាំទីអាល្លឺម៉ង់បានសរសេរថា៖
“ទោះបីពីមួយពេលទៅមួយយើងមិនបញ្ចេញមតិដូចគ្នា ប៉ុន្តែយើងតែងតែដើរក្នុងទិសដៅដូចគ្នា ហើយយើងម្នាក់ៗរីកចម្រើនក្នុងនាមជា បុគ្គល លើសពីការឈ្នះ ឬចាញ់”។
Ter Stegen មិនមែនជាមនុស្សតែម្នាក់ទេ ខណៈដែល Ansu Fati និង Ousmane Dembele ត្រូវបានគេរាយការណ៍ថាធូរស្បើយក្នុងចិត្ត ពេលដឹងថា Lionel Messi មិនត្រលប់មកក្លឹបវិញ៕
*[El Nacional]