Bebeto វីរបុរសប្រេស៊ីលបានបញ្ជាក់ថាគ្មាននរណាលេងឈ្នះ Real Madrid ទេ បើពួកគេទិញ Neymar បាននៅរដូវក្ដៅខាងមុខនេះ។
Bebeto ជាអតីតខ្សែប្រយុទ្ធឆ្នើមក្នុងក្រុមជម្រើសជាតិប្រេស៊ីល។ លេងបាន៧៥ប្រកួត លោកអាចរកបាន៣៩គ្រាប់ និងជួយក្រុមជម្រើសជាតិមួយនេះលើកពាន World Cup បានថែមទៀតនៅឆ្នាំ១៩៩៤។ បុរសវ័យ៥៤ឆ្នាំរូបនេះ ក៏ធ្លាប់យកបានមេដាយមាសជាច្រើនជូនជាតិ ក្នុងព្រឹត្តិការណ៍នានាដូចជា អូឡាំពិក World Cup យុវជន និង Copa America ជាដើមផងដែរ។
និយាយចំពោះរឿង Neymar លោកមើលឃើញថារូបគេជាកីឡាករឆ្នើមម្នាក់ និងមានបច្ចេកទេសគ្រប់គ្រាន់សម្រាប់លេងនៅតំបន់ប្រយុទ្ធ រកគ្រាប់បាល់។ ប្រសិនបើ Real Madrid ទិញបានមែន នោះក្រុមអេស្ប៉ាញមួយនេះពិបាកក្នុងការរកដៃគូប្រកួតជាមួយណាស់។ ជាក់ស្ដែងក្រុម Real Madrid មានអ្វីគ្រប់យ៉ាងអស់ហើយ នៅឡើយតែខ្សែប្រយុទ្ធមុតស្រួលម្នាក់ទៀតប៉ុណ្ណោះ ដើម្បីរកគ្រាប់បាល់ជាមួយ Cristiano Ronaldo ៕ប្រភព៖ MARCA