Rooney ​និយាយ​ទាំង​ទឹក​ភ្នែក ​ក្នុង​​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន​ឱ្យ​ជម្រើស​ជាតិ​អង់គ្លេស

Wayne Rooney ​បាន​បង្ហាញ​ខ្លួន​ឱ្យ​ជម្រើស​ជាតិ​អង់គ្លេស​ជា​ចុង​ក្រោយ ក្នុង​ការ​ប្រកួត​មិត្តភាព​ឈ្នះ​អាមេរិក ៣-០ ​នៅ​យប់មិញ​នេះ។

Rooney ​បាន​និយាយ​អរគុណ​ទៅ​ដល់​បុគ្គលិក ​និង​កីឡាករ​ទាំង​អស់​ដែល​បាន​បង្កើត​ការ​ប្រកួត​មិត្តភាព​លា​គ្នា​នេះ​ឡើង។ វា​ជា​ការ​ប្រកួត​មួយ​ដែល​ខ្លួន​មិន​បំភ្លេច​បាន ​ហើយ​ក៏​អរគុណ​ដល់​អ្នក​គាំទ្រ ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស ​ផង​ដែរ ​ដែល​បាន​បង្ហាញ​ក្ដី​គោរព​ដល់​រូបគេ ​ក្នុង​នាម​ជា​កីឡាករ​ម្នាក់​របស់​ជម្រើស​ជាតិ​អង់គ្លេស។

អតីត​កីឡាករ​របស់​បិសាច​ក្រហម Manchester United ​បាន​បន្ដ​ទៀត​ថា​៖ “នេះ​ជា​យប់​មួយ​ដែល​ខ្ញុំ​តែងតែ​ស្រមៃ ​នេះ​ជា​យប់​មួយ​ដែល​ខ្ញុំ​នឹង​ចង់ចាំ​រហូត​ទៅ។ សម្រាប់​ពួក​យើង ​លេង​ឱ្យ​អង់គ្លេស​គឺ​ដូច​គ្រួសារ​មួយ ​យើង​នឹង​រក្សា​ការ​ចង់ចាំ​ដ៏​ល្អ​នេះ។ ក្រុម​អង់គ្លេស ​បច្ចុប្បន្ន​កំពុង​ដំណើរ​ការ​បាន​យ៉ាង​ល្អ ​ជាមួយ​យុវជន​ដ៏​អស្ចារ្យ​របស់​យើង។ ខ្ញុំ​ច្បាស់​ណាស់​ថា​ប៉ុន្មាន​ឆ្នាំ​ទៀត​អង់គ្លេស នឹង​ទទួល​បាន​ផល​ជាក់​ជា​មិន​ខាន”។

Wayner Rooney ​បាន​បញ្ចប់​ភារកិច្ច​ពី​ជម្រើស​ជាតិ​ដោយ​លេង​បាន​១១៩​ប្រកួត ទាត់​បញ្ចូល​ទី​៥៣​គ្រាប់​ជាប់​ឈ្មោះ​ជា​កីឡាករ​ទាត់​ចូល​ច្រើន​ជាង​គេ​ឲ្យ​អង់គ្លេស៕ប្រភពDailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT